ឆ្នាំ​២០១៥ ក្រុមហ៊ុន​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ សាងសង់​អគារ​ខ្ពស់ៗ ៦២៨ អគារ

ភ្នំពេញ: ​របាយការណ៍​សង្ខេប​ប្រចាំឆ្នាំ​២០១៥ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​សាងសង់​អគារ​ខ្ពស់ៗ​ចំនួន​៦២៨​អគារ ក្នុងនោះ​អគារ​ខ្ពស់​ជាងគេ​ចំនួន​៤​អគារ​ដែល​ចាប់ពី​កម្ពស់​៤០​ជាន់ឡើង​។​

​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា អគារ​ខ្ពស់ៗ​ដែល​បាន​ស្នើសុំ​សាងសង់​មាន​៦២៨​អគារ ក្នុងនោះ​អគារ​ខ្ពស់​ចាប់បី​៥​ជាន់​ទៅ​៩​ជាន់ ចំនួន​៤០៧​អគារ , អគារ​ខ្ពស់​ចាប់ពី​១០​ជាន់ ទៅ​១៩​ជាន់ ចំនួន ១៨៧​អគារ , អគារ​ខ្ពស់ ចាប់ពី​២០​ជាន់​ទៅ​២៩​ជាន់ ចំនួន​២២​អគារ , អគារ​ខ្ពស់​ចាប់ពី ៣០ ជាន់​ទៅ​៣៩​ជាន់ ចំនួន​៨​អគារ , អគារ​ខ្ពស់ ចាប់ពី​៤០​ជាន់​ឡើងទៅ​ចំនួន ៤​អគារ និង​បុរី​មាន​ចំនួន ១១០​បុរី​៕