ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​

ភ្នំពេញ: ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​វិមាន​ព្រឹទ្ធសភា មាន​បន្ត​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​របៀប​វារៈតែ​មួយគត់​គឺ​៖ ១. ពិនិត្យ និង​អោយយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍ របស់ លោក ម៉ុង ឬ​ទ្ធី ប្រធាន​គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ដែលជា​វិស័យ​ពាក់ព័ន្ធ និង​បាន​ពិភាក្សា និង​ស្តាប់​ការបកស្រាយ​បំភ្លឺ​ពី​តំណាង​រាជរដ្ឋាភិបាល​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រូ​ចមក អង្គប្រជុំ​បានអនុម័ត​យល់ព្រម​ដោយ​ឥត​កែប្រែ (​ចំនួន​៥៤ លើ​៥៤​សម្លេង​) លើ​ខ្លឹមសារ​ទាំងមូល នៃ​សេចក្តីព្រាងច្បាប់​ស្តីពី ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នេះ​៕​