សម្ដេចតេជោ៖ មាន App ខ្ញុំគឺនៅជិតខ្ញុំជានិច្ច និងទទួលបានព័ត៌មាន អំពីខ្ញុំបានឆាប់រហ័ស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញកម្មវិធី App សម្រាប់ iPhone ដែលប្រើ (iOs) គឺអាចទាញយក មកដាក់លើទូរស័ព្ទ បានយ៉ាងងាយស្រួល។

នៅក្នុងបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់សម្ដេចបានសរសេរថា "ថ្ងៃនេះខ្ញុំសូមជម្រាបជនរួមជាតិអំពី App ខ្ញុំផ្ទាល់សម្រាប់ iPhone ដែលប្រើ (iOs) គឺអាចទាញយកមកដាក់លើទូរស័ព្វបាន។ នៅក្នុង Apple store សូមវាយ Samdech Hun Sen, បន្ទាប់មកចុច Install" ។

សម្ដេចក៏បានបន្តថា "មាន App ខ្ញុំគឺនៅជិតខ្ញុំជានិច្ច និងទទួលបានព័ត៌មានអំពីខ្ញុំបានឆាប់រហ័ស។ ខ្ញុំសន្យារនៅក្បែរបងប្អូនជនរួមជាតិ និងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត"៕

សម្ដេចតេជោ៖ មាន App ខ្ញុំគឺនៅជិតខ្ញុំជានិច្ច និងទទួលបានព័ត៌មាន អំពីខ្ញុំបានឆាប់រហ័ស