Updete៖ បុរសល្មោភតញ្ហា ចាប់រំលោភប្អូនថ្លៃ ជាច្រើនដងត្រូវឪពុក នារីរងគ្រោះប្តឹង នគរបាលប៉ុស្តិ៍ ឱ្យចាប់ខ្លួន

ពោធិ៍សាត់៖បុរសល្មោភកាមតញ្ហា ម្នាក់បានព្យាយាម ចាប់រំលោភសេពសន្ថវះ ទៅលើប្អូនថ្លៃរបស់ខ្លួន បានសំរេចជាច្រើនលើក ជាបន្តបន្ទាប់ ប៉ុន្តែនារីរងគ្រោះ ត្រូវជាប្អូនថ្លៃនោះ មិនបានប្តឹងសមត្ថកិច្ចនោះទេប៉ុន្តែលុះមកដល់ យប់ថ្ងៃកើតហេតុចុងក្រោយ ដែលបុរសល្មោភកាមតញ្ហានោះ បានរំលោភប្អូនថ្លៃ ខ្លួនម្តងទៀត ក៏ត្ររូវបានឪពុកនារីរងគ្រោះទៅប្តឺងនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប ទាំងយប់ដើម្បីឱ្យឃាត់ខ្លួន បុរសល្មោភកាមម្នាក់នេះ។

ក្រោយទទួលបានពាក្យបណ្តឹងពីឪពុករបស់នារីរងគ្រោះ ហើយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលរលាប សហការណ៍ជាមួយកម្លាំង នគរបាលក្រុង និងកម្លាំកងរាជអាវុធហត្ថក្រុង ចុះទៅឃាត់ខ្លួនបុរស ជាជនសង្ស័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦តែម្តង។

អធិការនគរបាលក្រុងពោធិ៍សាត់ លោកវរសេនីទោ ឈន រិទ្ធិ បានប្រាប់មជ្ឈមណ្ឌល ពត័មានដើមអម្ពិល នៅព្រឹកមិញថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ហម យាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី ពីស្រុកវាលវែង មកកាន់ក្រុងពោធិ៍សាត់ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានឈ្មោះ ឈ ស ពអាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការរូបនេះ ក៍បានឱ្យដឹងទៀតថាយោងតាមការសួរចម្លើយ ជនសង្ស័យត្រូវបានកសាង សំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕

Updete៖ បុរសល្មោភតញ្ហា ចាប់រំលោភប្អូនថ្លៃ ជាច្រើនដងត្រូវឪពុក នារីរងគ្រោះប្តឹង នគរបាលប៉ុស្តិ៍ ឱ្យចាប់ខ្លួន

Updete៖ បុរសល្មោភតញ្ហា ចាប់រំលោភប្អូនថ្លៃ ជាច្រើនដងត្រូវឪពុក នារីរងគ្រោះប្តឹង នគរបាលប៉ុស្តិ៍ ឱ្យចាប់ខ្លួន