យ៉ាងហោចណាស់​ស្លាប់​៤​នាក់ ដោយ​គ្រាប់បែក​អត្តឃាត​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​

​យ៉ាងហោចណាស់​មាន​មនុស្ស​៤​នាក់​ដែល​រាប់​ប​ញ្ចូល​ទាំង​ប៉ូលិស និង​ជន​ស៊ីវិល បាន​ស្លាប់​ដោយសារ​គ្រាប់បែក​អត្តឃាត​នៅ​កណ្តាល​ក្រុង ហ្សា​ការ​តា ក្បែរ​ផ្សារ​ទំនើប​Sarinah ដែល​នៅ​មិន​ឆ្ងាយ​ពី​វិមាន​សន្តិ​សភាព​នៃ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ។ នេះ​បើយោងតាម​សារព័ត៌មាន​សិង្ហ​បុរី The Strait Times​។

​ប៉ូលីស​ឥណ្ឌូនេស៊ី បាន​អះអាងថា គ្រាប់បែក​អត្តឃាត​នេះ បាន​ផ្ទុះ​ចេញពី​ម៉ូតូ​មួយគ្រឿង និង​មនុស្សមួយក្រុម​ប្រមាណ១០ទៅ១៤នាក់ដែល​ប្រដាប់​ទៅដោយ​អាវុធ ដែលគេ​ជឿជាក់ថា​ជា​ក្រុម​ភេរវជន​។ មកទល់ពេលនេះ ការបាញ់​តទល់​រវាង​ប៉ូលីស និង​ក្រុម​ភេរវជន កំពុងតែបន្ត ហើយ​កងកម្លាំង​ជាច្រើន ក៏ត្រូវ​បានដាក់​ពង្រាយ​នៅក្នុង​ទីក្រុង​ផងដែរ​៕​


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​