កម្មករ​តវ៉ា​សុំ​ដោះលែង​សហជីព​៥​នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​ប៉ះ​ទង្គិច​ពាក្យ​សំដី​នឹង​សមត្ថកិច្ច

កម្មករ​រោងចក្រ​អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) ប្រមាណ​២០០​នាក់ នាំ​គ្នា​ស្រែក​តវ៉ា​ជា​ថ្មី​ទៀត នៅ​មុខ​សាលាខេត្ត​កំពង់ស្ពឺ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សហជីព​មូលដ្ឋាន​ទាំង​៥នាក់។

ការ​តវ៉ា​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​ជាមួយ​សមត្ថកិច្ច ដោយ​ពាក្យ​អសុ​រស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​ពី​សមត្ថកិច្ច​រារាំង​ក្រុម​កម្មករ​មិន​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង នៅ​ពី​មុខ​សាលាខេត្ត។

ប៉ុន្តែ​ក្រុម​កម្មករ​ទាំង​អស់ បាន​បញ្ឈប់​ការ​តវ៉ា ក្រោម​ហេតុផល​ថា នៅ​តែ​គ្មាន​ដំណោះស្រាយ ហើយ​ពួកគេ​នឹង​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា កម្មករ​រោងចក្រ ​អ៊ែជ្យាយល៍ ស្វេតថឺ ជា​ច្រើន​រយ​នាក់ បាន​ផ្ទុះ​អំពើ​ហិង្សា និង​បណ្ដាល​​ឱ្យ​តំណាង​កម្មករ​រោងចក្រ ៣​នាក់ របួស​ធ្ងន់ ហើយ​៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។