ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា កម្លាំង​គយ​​​​រាជ​ធានី​ភ្នំពេញ​ សហការ​ជា​មួយ​​កម្លាំង​គយ​ស្នាក់​ការ​ខណ្ឌ​ទួល​គោក​​​ចុះ​​ធ្វើ​ការ​ត្រួតពិនិត្យ​និង​ឆែក​ឆេរ​រក​​ទំនិញ​​គេច​ពន្ធ​​​ឃ្លាំង​​​ចំនួន​២កន្លែង​ផ្សេង​គ្នា ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ទួល​គោក ។

ប្រភពព័ត៌មាន​បាន​បន្ត​ថា ​​​ឃ្លាំង​​ស្តុក​ទំនិញ​​ទាំង​២ខាង​លើនេះ មាន ១-ឃ្លាំង​ស្តុក​​​ទំនិញ​ខ្សែកាប​​​របស់​ក្រុម​ហ៊ុន​​ហេង​ ចំណូ ​ស្ថិត​នៅ​​ក្នុង​ឃ្លាំង​លេខ​១៨ ផ្លូវ​លេខ​២២៧ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួល​គោក និង​​​​​២-​​ឃ្លាំងស្តុក​ទំនិញ​​គ្រឿង​អេឡិច​ត្រូនិក​របស់​ក្រុម​ហ៊ុន​K4 ស្ថិត​នៅ​ផ្ទះ​លេខ​៤៨​ស្ទួន ផ្លូវ​លេខ​៣៦៧ សង្កាត់​បឹង​កក់​ទី២ ​ខណ្ឌ​ទួលគោក ។

​ក្នុង​​ប្រតិបត្តិការ​​​ខាង​លើ​នេះ​ដឹក​នាំ​ដោយ​ លោក ខាំ សុផានី ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ជា​លទ្ធផល ​ឃ្លាំង​ទី១របស់​ក្រុមហ៊ុន​​​ហេង​ ចំណូ រក​ឃើញ​ខ្សែកាប​​​ជា​ច្រើន​ដុំ ​​និង​ឃ្លាំង​ទី២ ​របស់​​ក្រុម​ហ៊ុន​K4​ ​ម្ចាស់​​បាន​យក​ឯក​សារ​​​ជូន​​សមត្ថកិច្ច​​ដើម្បីត្រួតពិនិត្យ​និង​ផ្ទៀង​ផ្ទាត់ ។​

ប្រភព​បន្ត​ថា ​ខណៈ​​​​​ម៉ោង​​​ជិត​១​រសៀល​​​ថ្ងៃទី​១៤ មករា នេះ កម្លាំង​សមត្ថកិច្ច​​ចម្រុះ​កំពុង​បន្ត​​​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​រក​ទំនិញ​​គេច​ពន្ធ​មួយ​ចំនួន​ទៀត​នៅឡើយ ៕