ការ​បំផ្ទុះ​ដ៏​ខ្លាំង​សម្លាប់​មនុស្ស​៤នាក់ កណ្ដាល​រដ្ឋធានី​ចាការតា

យ៉ាងហោចណាស់ មានមនុស្ស៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ កណ្ដាលរដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី។ ការផ្ទុះអាវុធជាច្រើនគ្រាប់ បានកើតឡើង នៅផ្នែក​​ខាង​ក្រៅ នៃ​ហាង​លក់​កាហ្វេ «Starbucks» ដែលជាផ្នែកមួយនៃក្រុមហ៊ុន របស់អាមេរិក។ នេះបើ​តាម​ការ​អះអាង របស់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។
ការ​បំផ្ទុះ​ដ៏​ខ្លាំង​សម្លាប់​មនុស្ស​៤នាក់ កណ្ដាល​រដ្ឋធានី​ចាការតា

ការបំផ្ទុះ ដែលបង្កឲ្យមនុស្សស្លាប់ និងសម្បត្តិ៍សាធារណៈមួយចំនួនខូចខាត កណ្ដាលរដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី។ (រូបថតទ្វីសធើរ)

ការបំផ្ទុះដ៏ខ្លាំង ដែលទំនងជាកើតឡើង ពីគ្រាប់បែកច្រើនគ្រាប់ បានបណ្ដាលឲ្យមានមនុស្សស្លាប់​ នៅកណ្ដាល​រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការអះអាង ដ៏បន្ទាន់មួយ របស់កងកម្លាំងនគរបាល​ឥណ្ឌូនេស៊ី។ ជនស៊ីវិលបួននាក់ ត្រូវបានស្លាប់ភ្លាមៗ នៅលើផ្លូវថ្នល់ ខណៈការបំផ្ទុះនោះ ត្រូវបានទីភ្នាក់ងារ «Reuters» រាយការណ៍ថា បានសំដៅទៅរកហាងកាហ្វេ «Starbucks» ដែលជាយីហោ របស់ក្រុមហ៊ុនដ៏ធំមួយ របស់អាមេរិក។

នគរបាលបានរាយការណ័បន្ថែមថា យ៉ាងហោច ការបំផ្ទុះនោះ ត្រូវបានបង្កឡើង ដោយសកម្មជនធ្វើអត្តឃាត (Kamikaze - EDTN)

ប៉ុស្ដ៍នគរបាលតូចមួយ ដែលស្ថិតនៅកណ្ដាលដងផ្លូវ បានរងការខូចខាត បន្ទាប់ពីការបំផ្ទុះ ដែលចំនួន​ដល់​ទៅ​៦ដង ត្រូវបានគេស្ដាប់ឮ ហើយបន្ទាប់មក មានការបាញ់កាំភ្លើងឆ្លើយឆ្លងគ្នា។ ពីក្នុងចំណោមការបំផ្ទុះនោះ ក៏មានការបំផ្ទុះមួយ បានកើត​ឡើង​​ដែរ នៅ​ចំ​ពីមុខ​មជ្ឈមណ្ឌលពាណិជ្ជកម្ម «The Sarinah»។

នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាទិសដៅមួយ ដ៏មានអាទិភាព​សម្រាប់​ក្រុម រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ហើយ​​ក្រុម​អាជ្ញាធរ​របស់ប្រទេសនេះ បានបើកយុទ្ធនាការជាច្រើន ដែលឈានទៅដល់ការឃាត់ខ្លួន ជន​សង្ស័យ​​មួយ​ចំនួន ដែល​ស្និត​នឹងអង្គការភេរវកម្ម៕

» អានអត្ថបទដែលទាក់ទង៖ «ISIS សុបិន្ត​ចង់​បង្កើត​"ទឹកដី​ព្រះ​ជា​ម្ចាស់" នៅ​ឥណ្ឌូនេស៊ី»

---------

» រូបភាពដែលទាក់ទងនឹងការបំផ្ទុះ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលរដ្ឋធានីចាការតា៖