ការប្រគំតន្ត្រី នាំឲ្យការសង់ បណ្ណាល័យថ្មី សម្រាប់ប្អូនៗកុមារ

ភ្នំពេញ៖ ប្អូនៗកុមារនៅសាលា​បឋមសិក្សា​កែវផុស ក្នុង​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងអាចបង្កើនការ ស្វែងរកភាពសប្បាយ រីករាយតាមរយៈការអានដើម្បី បង្កើនចំណេះដឹងរបស់ខ្លួន។ សូមអរគុណសម្រាប់ ការប្រគំតន្ត្រីសប្បុរសធម៌ ពន្លឺនៃក្ដីសង្ឃឹម2 ដោយទទួលបានជោគជ័យដ៏ធំធេងនេះ។

កម្មវិធីអភិវឌ្ឍន៍យុវជន (YDP) និង សែលកាត ដែលអ្នកផ្ដួចផ្ដើមរៀបចំការប្រគុំតន្ត្រីនេះ នឹងយកថវិកា មូលនិធិ ដែលប្រមូល បានពីការប្រគំតន្ត្រីទៅ សាងសង់បណ្ណាល័យមួយ សម្រាប់សាលាបឋមសិក្សា​មួយ​នេះ។ ភាគីទាំងពីរថ្មីៗនេះកំពុងបញ្ចប់គម្រោង សាងសង់អគារថ្មី ដែលគ្រោងនឹងបញ្ចប់នៅ មុន​ចុង​ខែកុម្ភៈ។

ការប្រគំតន្ត្រី នាំឲ្យការសង់ បណ្ណាល័យថ្មី សម្រាប់ប្អូនៗកុមារ
ការប្រគំតន្ត្រី នាំឲ្យការសង់ បណ្ណាល័យថ្មី សម្រាប់ប្អូនៗកុមារ

អតិថិជនសែលកាតបានចូលរួមវិភាគទានកសាងបណ្ណាល័យនេះដោយធ្វើការបរិច្ចាគ ថវិកាចំនួន ១.៨៩១,៥០ ដុល្លារ តាមរយៈការផ្ញើសារ។ 

ថ្លែងឲ្យដឹងអំពីកម្មវិធីនេះ លោក កែវ​ ពិទូរ្យ តំណាងកម្មវិធីអភិវឌ្ឍន៍យុវជន បានបញ្ជាក់ថា “តន្ត្រីសប្បុរសធម៌ គឺជាការប្រមូលមូល និធិលើកទីពីររបស់យើង សម្រាប់បុព្វហេតុសប្បុរសធម៌ ហើយយើងមាន មោទនភាពដែលកម្មវិធីនេះទទួលបានការ ស្វាគមន៍គាំទ្រយ៉ាងខ្លាំងក្លា។ សូមថ្លែងអំណរគុណ ចំពោះវត្តមានអ្នក ចូលរួមក្នុងការប្រគំតន្ត្រី ក៏ដូចជាដៃគូ ទាំងអស់ផងដែរ យើងបានគ្រប់គ្រង ដើម្បីផ្ដល់វិភាគទានដល់ កុមារ​នៅ​សាលា បឋមសិក្សា​កែវផុស និងសង្ឃឹមជះឥទ្ធិពលល្អ ដល់អនាគតពួកគេ។”

លោក ផុន ណាវុឌ្ឍ ប្រធានផ្នែកទីផ្សារ​ក្រុមហ៊ុន សែលកាត មានផ្ដល់កិត្តិយសដោយ​ ក្នុងនាមក្រុមហ៊ុនទូរគមនាគមន៍ អាចមាន លទ្ធភាពធ្វើកិច្ចការតបស្នងដ៏មានអត្ថន័យដល់សហគមន៍។

លោកបានថ្លែងបញ្ជាក់ថា យើងជឿថាការអប់រំគឺជាផ្នែកដ៏សំខាន់មួយដែល យើងអាចផ្ដល់សម្រាប់ ក្មេងៗក្នុងសហគមន៍យើង ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ដំបូងពួកគេត្រូវ មានសៀវភៅអាន និងសិក្សាស្រាវជ្រាវជាមុនសិន។ លោកបានបន្តថា យើងជឿថាបណ្ណាល័យថ្មី របស់សាលា​នេះ នឹងជួយសម្របសម្រួលនាំឲ្យ មានការផ្លាស់ប្ដូរចំណេះដឹងកាន់តែស្រួចស្រាវ ធ្វើឲ្យស្រឡាញ់ ការអានកាន់តែជ្រាលជ្រៅ និងរៀបចំកុមារឲ្យដើរ ក្នុងផ្លូវដ៏ត្រឹមត្រូវដើម្បីឆ្ពោះទៅរកភាព ជោគជ័យ។

ការប្រគំតន្ត្រីកាលពីថ្ងៃទី7 វិច្ឆិកា ឆ្នាំមុន មានដូចជាការចូលរួមសម្ដែងពីសំណាក់ ក្រុមតន្ត្រី និងអ្នកចម្រៀងពេញនិយម ការបង្ហាញម៉ូតស្លៀកពាក់ cosplay និងការសម្ដែងសៀកជាដើម។

ការប្រគំតន្ត្រី នាំឲ្យការសង់ បណ្ណាល័យថ្មី សម្រាប់ប្អូនៗកុមារ
ការប្រគំតន្ត្រី នាំឲ្យការសង់ បណ្ណាល័យថ្មី សម្រាប់ប្អូនៗកុមារ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត