ធនាគារអភិវឌ្ឍន៍អឺរ៉ុប បញ្ជាក់ថា កំណត់ត្រាវិនិយោគទុន នៅតំបន់អាស៊ីកណ្តាល កើនឡើងខ្លាំងក្លា

ឡុងដ៏ ៖ ធនាគារអភិវឌ្ឍន៍អឺរ៉ុប (EBRD) បានប្រកាសឲ្យដឹង កាលពីថ្ងៃពុធម្សិលមិញថា ទំហំទឹកប្រាក់ ប្រមាណ១.៤ពាន់លានអឺរ៉ូ ស្មើនឹង១.៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានវិនិយោគទុន នៅក្នុងតំបន់ អាស៊ីកណ្តាល ទំហំនៃការវិនិយោគទុននេះគឺបានកើនឡើងប្រមាណជា៧៥ភាគរយ ធៀបនឹងការវិនិយោគទុន ក្នុងឆ្នាំ២០១៤កើនឡើង៧១ភាគរយ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា ទំហំទឹកប្រាក់វិនិយោគទុន របស់ធនាគារ EBRD នៅក្នុងតំបន់អាស៊ីកណ្តាល ពិតជាបានកើនឡើងច្រើនគួរ ឲ្យកត់សម្គាល់នៅក្នុង កំណត់ត្រា ហើយទំហំទឹកប្រាក់វិនិយោគទុននេះ សរុបខាងផ្នែកហិរញ្ញវត្ថុលើវិស័យធនាគារ នៅក្នុងតំបន់អាស៊ីកណ្តាល មានប្រមាណជាង១០ពាន់លានអឺរ៉ូ ។

ការវិនិយោគទុននោះ មាននៅក្នុងប្រទេសកាហ្សាស្តង់ តាជីគីស្តង់ និងម៉ុងហ្គោលី ក្នុងនោះមានតួកគី និងប្រទេស មួយចំនួនទៀតនៅអាស៊ីកណ្តាល ។

តាមការអះអាងពីលោក Natalia Khanjenkova អ្នកគ្រប់ធនាគារ EBRD នៅក្នុងប្រទេសតួកគី និងបណ្តា ប្រទេស នៅអាស៊ីកណ្តាល បានបញ្ជាក់ថា "ធនាគារអភិវឌ្ឍន៍អឺរ៉ុប មិនទាន់មាន ទីផ្សារខ្លាំងនៅក្នុងតំបន់ អាស៊ីកណ្តាលនៅឡើយទេ ដោយសារឆ្នាំមុន កំណត់ត្រានៃការវិនិយោគទុន ក្នុងមួយតំបន់មានតែមួយគត់ ហើយធនាគារនឹងបង្កើនកិច្ចនេះឲ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត" ៕

  • ធនាគារអភិវឌ្ឍន៍អឺរ៉ុប បញ្ជាក់ថា កំណត់ត្រាវិនិយោគទុន នៅតំបន់អាស៊ីកណ្តាល កើនឡើងខ្លាំងក្លា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:​អន្តរជាតិ