ប៉ូលិសឥណ្តូណេស៊ី៖ ពួក ISIS ធ្លាប់ផ្ញើសារ មកគម្រាមវាយប្រហារ តាំងពីចុងខែធ្នូ មកម្ល៉េះ

ហ្សាការតា៖ រហូតមកដល់ពេលនេះ ស្ថានការណ៍ជាទូទៅ នៅកន្លែងកើតហេតុផ្ទុះ គ្រាប់បែក កណ្តាលទីក្រុង ហ្សាការតា របស់ឥណ្តូណេស៊ី នោះ នៅតែស្ថិតក្នុងភាពតានតឹង ស្របពេល ដែលប៉ូលិស ចេញសេចក្តីអំពាវ នាវជាសាធារណ ឲ្យប្រជាជនទាំងអស់ បង្កើនការ ប្រុង ប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយមិនត្រូវចេញទៅណា មកណាផ្តេសផ្តាស ក្នុងអំឡុងពេលនេះឡើយ។

សារព័ត៌មាន សិង្ហបុរី ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា ក្រោយការផ្ទុះគ្រាប់បែក កាលពីវេលាម៉ោង ១០ និង ៤០ នាទីម៉ោង នៅឥណ្តូណេស៊ី ហើយបន្តបន្ទាប់ទៀត ក៏មានការ បាញ់តបតរវាងពួកភេរវករ នឹង មន្ត្រីប៉ូលិស។ យ៉ាងណាក៏ដោយ ប៉ូលិសឥណ្តូណេស៊ី បាន បញ្ជាក់នៅថ្ងៃនេះថា ពួក ISIS ធ្លាប់ផ្ញើសារ មកគម្រាមវាយប្រហារប្រទេសអាស៊ានមួយនេះ តាំងពីចុងខែធ្នូ មកម្ល៉េះ។

ការបំផ្ទុះនេះ ស្ថិតនៅមិនឆ្ងាយ ពីប្លុករបស់វិមានប្រធានាធិបតី ឥណ្តូណេស៊ី នោះឡើយ ដែល ប្រការនេះធ្វើ សមត្ថកិច្ច មានការសង្ស័យថា ពួកភេរវករ អាចមានគោលដៅ វាយប្រហារ តំបន់សំខាន់ៗ របស់សាធារណ និង រដ្ឋ។ មកដល់ពេលនេះ មានសេចក្តីរាយការណ៍ថា មនុស្ស ៣នាក់ស្លាប់ ឯមនុស្សរងរបួស នៅមិនទាន់ច្បាស់ថា មានចំនួនប៉ុន្មាននាក់ទេ។

(ដើមរឿង)៖ ការផ្ទុះនោះ បានកើតឡើងនៅឯប៉ុស្តិ៍ប៉ូលិសក្បែរផ្សារទំនើប សារីណាហ៍ ដែលជា តំបន់ដ៏ មមាញឹកមួយនៅហ្សាការតា។ ក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជិវិតនោះ ក៏មាន មន្ត្រីប៉ូលិសមួយរូបផងដែរ។  ភ្លាមៗក្រោយកើតហេតុ សន្តិសុខត្រូវបានរឹតបន្តឹង ហើយ មេបញ្ជាការប៉ូលិស បានចេញបញ្ជា ឲ្យដាក់ពង្រាយកងកម្លាំង និង ក្រុមស៊ើបអង្កេត រកមូលហេតុពិតប្រាកដនៃការផ្ទុះ៕