រញ្ជួយដី៦.៧រិចទ័រ វាយប្រហារចម្ងាយ ៥១គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ Shizunai ប្រទេសជប៉ុន

ហុងកុង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ថា គ្រោះរញ្ជួយ ដីកម្រិត៦.៧រិចទ័រ បានវាយប្រហារទៅលើ តំបន់ Shizunai ស្ថិតនៅភាគអាគ្នេយ៍ ដែលមានរយៈចម្ងាយ ៥១គីឡូម៉ែត្រ នៅវេលាម៉ោងប្រមាណ០៣និង២៥នាទី ម៉ោងក្នុងតំបន់ ។ នេះបើយោងតាមភ្នាក់ងារស្ទង់ទិន្នន័យភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានឲ្យដឹងដឹងដូច្នេះ ។

ប្រភពបានបញ្ជាក់ថា កម្រិតជម្រៅនៃការរញ្ជួយដីដែលបានកើតឡើងនៅក្នុងតំបន់ខាងលើ ស្ថិតនៅដែនកោះ ហុកកៃដូ នោះវាប្រវែង៤៧,០គីឡូម៉ែត្រ និងស្ថិតនៅភាគខាងជើងដែលមាន កម្រិត៤២ដឺក្រេ និងខាងកើត មានកម្រិត១៤២.៨ដឺក្រេ ៕