ខ្មាន់កាំភ្លើង​វាយប្រហារ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​

ហ្សា​ការ​តា​៖​មាន​ករណី​បំផ្ទុះ​យ៉ាងហោចណាស់​៦​កន្លែង ព្រម​គ្នា​នៅ​កណ្ដាល​ទីក្រុង​ហ្សា​ការ​តា និង​នៅក្បែរ​អគារ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ការ​បំផ្ទុះ​នេះ ជាការ​វាយប្រហារ ដោយ​បំផ្ទុះ គ្រាប់បែក​អត្តឃាត និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​។​

 យោងតាម​របាយការណ៍ បឋម​ពី​អាជ្ញាធរ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់ បាន​ស្លាប់​និង​ជា ច្រើន​នាក់ បាន​រងរបួស នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់ប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង នៅ​កណ្ដាល​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។​

​បើ​យោងតាម​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅមុននេះ​បន្ដិច​ថា មាន​ករណី​ផ្ទុះ​គ្រាប់បែក ជាច្រើន​កន្លែង នៅក្នុង​នោះ​មាន នៅក្បែរ ប៉ុស្ដិ៍​ប៉ូលិស ផ្សារ​ទំនើប ហាង​កាហ្វេ Starbucks និង​នៅ ក្បែរ​អគារ​របស់​អង្គការសហប្រជាជាតិ ហើយ​ក្នុងចំណោម អ្នកស្លាប់​នោះ មាន​ម្នាក់​ជា​ប៉ូលិស​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​យ៉ាងហោចណាស់​១០​ទៅ​១៥​នាក់ បាន​បាញ់​តបត​ជាមួយ​ប៉ូលិស​។ ទោះបីយ៉ាងណា​គេ​មិនអាច​កំណត់​បាន​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់ និង​រងរបួស​នោះទេ​៕