ក្រឡាប់​រថយន្ត ស្លាប់ ៤ នាក់ និង របួស ៧ នាក់ ដោយសារ​ជូន​បងប្អូន​ទៅ​ស៊ីការ​

​យ៉ាងហោចណាស់​មាន​មនុស្ស ៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង ៧​នាក់ ទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​លើ កំណាត់​ផ្លូវជាតិ​លេខ ៥៦ កាលពី​វេលា​ម៉ោង ១១​និង ២០​នាទី រសៀល​ថ្ងៃទី ១១ ខែមករា នេះ នេះ​បើតាម​ការអោយ​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់អោយដឹង​ល្ងាច​ថ្ងៃ​ដដែល​នេះ ។​

ក្រឡាប់​រថយន្ត ស្លាប់ ៤ នាក់ និង របួស ៧ នាក់ ដោយសារ​ជូន​បងប្អូន​ទៅ​ស៊ីការ​

ប្រភព​បាន​បញ្ជាក់ថា រថយន្ត​ដែល​ជួប​ឧបទ្ទវហេតុ​ម៉ាក​តា​កូ​ម៉ា មួយ​បាំង​កន្លះ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ខេត្តកណ្តាល 2A-6695 ដឹក​ក្រុមគ្រួសារ​ចំនួន ១៥​នាក់ ចេញពី​ខេត្តព្រះវិហា​មក​ការ​បងប្អូន​នៅក្នុង ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។ តែ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាងឆ្វេង ដោយ​រថយន្ត​បើក​លឿន​ក៏បាន​រេ​ទៅខាង​ឆ្វេង​ដៃ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលអោយ​អ្នកជិះ​លើ​រថយន្ត​ខ្លះ​ជះ​ទៅលើ​ដី ស្លាប់​មនុស្ស ៤​នាក់ ក្មេង​ម្នាក់ និង របួសធ្ងន់​ស្រាល ៧​នាក់ ៕ TV5

ក្រឡាប់​រថយន្ត ស្លាប់ ៤ នាក់ និង របួស ៧ នាក់ ដោយសារ​ជូន​បងប្អូន​ទៅ​ស៊ីការ​

ក្រឡាប់​រថយន្ត ស្លាប់ ៤ នាក់ និង របួស ៧ នាក់ ដោយសារ​ជូន​បងប្អូន​ទៅ​ស៊ីការ​