ព្រឺក្បាល ​! ថត​បាន​ព្រលឹង​ខ្មោច​កំពុង តែ​ជួយ​សែង​សាកសព​

​នេះ​គឺជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​បំផុត​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​អង់គ្លេស ដោយមាន​អតីត​ប៉ូលិស​ម្នាក់​អះអាងថា​ខ្លួន​បានឃើញ​ទិដ្ឋភាព​ព្រលឹង​ខ្មោច​កំពុងតែ​ជួយ​សែង​សាកសព​គ្នា ។ ​យោងតាម​ការអះអាងរ​បស់​អតីតមន្ត្រី​ប៉ូលិស​វ័យ ៥៥ ឆ្នាំ ម្នាក់​ឈ្មោះ​លោក គ្រី​ស្ត ហាល​តុ​ន ​(Chris Halton) ដែល​បាន​ជួប​ហេតុការណ៍​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹងថា លោក​បាន​ទៅ​ទស្សនៈកិច្ច​នៅក្នុង​ផ្ទះ​បុរាណ​មួយ​ខ្នង​ដែល​ល្បី​ថា​មាន​ខ្មោចលង​ខ្លាំងជាងគេ​បំផុត ហើយ​សម្រាប់​ផ្ទះមួយ​ខ្នង​នោះដែរ​គេ​ដាក់ឈ្មោះថា «Cage» ដែល​ស្ថិតនៅ​ភូមិ Osyth ក្នុង​តំបន់ Essex ប្រទេស​អង់គ្លេស ។

ព្រឺក្បាល ​! ថត​បាន​ព្រលឹង​ខ្មោច​កំពុង តែ​ជួយ​សែង​សាកសព​

លោក គ្រី​ស្ត ហាល​តុ​ន បាន​បន្តថា សម្រាប់​ថ្ងៃ​ដែល​លោក​ជួប​ហេតុការណ៍​នេះ​គឺ​នៅពេលដែល​លោក​បាន​ចេញមក​ខាងក្រៅ​ផ្ទះ​នាពេល​ពាក់​កណ្តាលយប់​ដើម្បី​ថត​ទិដ្ឋភាព​ខាងក្រៅ ហើយ​មិន​នឹកស្មាន​ទេ​ថា​លោ​កថត​ជាប់​ព្រលឹង​ខ្មោច​កំពុងតែ​បង្ហាញ​ពី​សកម្មភាព​សែង​សាកសព​គ្នា​ដូច​កាលដែល​ពួកគេ​នៅរស់​យ៉ាងដូច​ច្នេះ​ដែរ ។ ​គួរ​បញ្ជាក់ដែរថា ការពិត​ផ្ទះ​បុរាណ​មួយ​ខ្នង​នេះ​គឺជា​គុក​សម្រាប់​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ចេះ​វិជ្ជា​ធ្មប់​កាលពី​ជំនាន់ អា​លីហ្សា​ប៊ឺ​ត​ថា​ន់ (Elizabethan) ហើយ​នៅ​កំលុង​ពេលនោះ​មាន​ស្ត្រី​ចេះ​វិជ្ជា​ធ្មប់ ១៤ នាក់​ដែល​ត្រូវ​ឃុំឃាំង​នៅក្នុង​ផ្ទះ​នេះ​ដើម្បី​រង់ចាំ​ការកាត់ទោស ។

ព្រឺក្បាល ​! ថត​បាន​ព្រលឹង​ខ្មោច​កំពុង តែ​ជួយ​សែង​សាកសព​

ក្នុងចំណោម​ស្ត្រី​ទាំងនោះ​ក៏មាន​ស្ត្រី​ដែល​គេ​ចាត់ទុកថា​ជា​ធ្មប់ ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នា​សម័យ​នោះ​ដោយ​នាង​មាន​ឈ្មោះថា អ៊ូ​ស៊ូ​ឡា ខេ​ម ​(Ursula Kemp) ។ នា​សម័យ​នោះ អ៊ូ​ស៊ូ​ឡា ខេ​ម មាន​តួនាទី​ជា​ឆ្មប​បង្កើតកូន​នៅ​ភូមិ Osyth ក្នុង​តំបន់ Essex នោះ​ផ្ទាល់​តែម្តង ហើយ​នាង​ត្រូវគេ​សម្លាប់​នៅ​ឆ្នាំ ១៥៨២ ដូចនេះ​លោក​អតីត​ប៉ូលិស​ខាងលើ​បាន​សន្និដ្ឋានថា​ព្រលឹង​ខ្មោច​ដែល​លោក​ថត​បាន​នោះ គឺជា​ព្រលឹង​ខ្មោច​របស់​ពួក​ធ្មប់​អស់ទាំងនោះ​ជាក់​ជាមិនខាន ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​