ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

​កាលពី​នាង Sharon Grant ពរ​ពោះ​បាន ២៨ សប្តាហ៍ ស្រាប់តែ​គ្រូពេទ្យ​បាន​ប្រាប់​នាង​ពី​ដំណឹង​អាក្រក់​មួយ​ថា កូន​ក្នុង​ពោះ​នាង​មិន​បានទទួល​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ជាហេតុ​ធ្វើ​ឲ្យ​កូន​នោះ​មិនអាច​លូតលាស់​បន្តទៀត​បាន​នោះទេ ហើយ​ដើម្បី​អាចជួយ​ជីវិត​កូន​នាង​បាន គេ​ត្រូវការ​វះកាត់​យក​ទារក​នោះ​ចេញ​តែម្តង ។
​ ​

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

​ពេលដែល​ទារិកា​នោះ​បានឃើញ​ពន្លឺព្រះអាទិត្យ​ដំបូង នាង​មាន​ទំហំ​តូច​ប៉ុន​នឹង​បាតដៃ​មនុស្ស​ធម្មតា​ដែលមាន​ទម្ងន់​ប្រមាណ​កន្លះ​គីឡូក្រាម​ប៉ុណ្ណោះ តែ​ថ្វី​ត្បិត​នាង​មាន​ទំហំ​តូចក្តី ក៏​នាង​អាច​បន្តជីវិត​នាង​បាន រហូត​ពេល​មួយ សីតុណ្ហភាព​ទារិកា​នោះ​ស្រាប់តែ​ធ្លាក់ចុះ​យ៉ាងខ្លាំង ។ គ្រូពេទ្យ​ដឹងថា ត្រូវ​ឲ្យ​ទារិកា​ទទួល​កម្តៅ​បន្ថែម ដោយ​ពេលនោះ​គ្រូពេទ្យ​បានដាក់​ទារិកា​ដ៏​តូច​ចូលក្នុង​ថង់​ប្លា​សិ្ទ​ក​ដាក់​សាំង​វិច មុនពេល​បញ្ជូន​នាង​ទៅ​បន្ទប់​មើលថែទាំ ។ នាង Sharon ជា​ម្តាយ​ក៏​ភ្ញាក់ផ្អើល​ពី​វិធី​នេះដែរ តែ​នាង​មិនដឹង​ត្រូវធ្វើ​យ៉ាងណា ក៏​មិន​រំខាន​ដំណោះស្រាយ​គ្រូពេទ្យ ចេះតែ​បណ្តោយ​ទៅ ។​

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

​ ​
​យ៉ាងណាក្តី គេ​ក៏​បានឃើញ​ពី​ប្រសិទ្ធភាព​ពី​វិធី​នោះ ដោយ​វា​ពិតជា​អាចជួយ​ជីវិត​ទារិកា​នេះ​មែន ហើយ​សព្វថ្ងៃ​ទារិកា​មាន​អាយុ ៥ ខែ និង មាន​ទម្ងន់​ប្រមាណ ៣,៥ គីឡូក្រាម មើលទៅ​នាង​មាន​សុខភាព​មាំមួន​ដូច​គេឯង​ដែរ​ហើយ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ វីរ​ល់​)

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក

  • ដើម្បី​បន្តជីវិត គ្រូពេទ្យ​ប្រើ​វិធី​ចម្លែក ដាក់​ទារិកា​ចូល​ថង់​ប្លា​ស្ទិ​ក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:​អន្តរជាតិ