​ស្វែង​យល់​ពីអាការៈ​នៃ​ជំងឺមហារីក​កស្បូន​

​ជំងឺ​មហារីកក​ស្បូន​គឺ​ជាជំងឺមហា​រីកកាច​មួយ​​ ដែលជួបប្រទះទៅលើ ​ស្ត្រី​ភេទ ​ហើយ​វា​ក៏​ជា​ជំងឺ​មហារី​កនៃមូ​ល​ហេតុ​ជំងឺ ​ដែល​បាន​រក​ឃើញ​តែ​មួយ​គត់​ផង​ដែរ​។ ជំងឺ​នេះ​កើត​មាន​បាន​ បណ្តាល​មក​ពី​ការ​ឆ្លងវីរុស ​(HPV)​។ វី​រុស (​HPV) ​នោះ​អាច​ទាក់​ទង​បញ្ជូនឆ្ល​ង​កាត់នឹង​ស្បែក​តែម្តង ​ហើយ​ថេរៈ​វេលា​បង្ក​រោគ​មាន​រយៈ​ពេល​ជាង ​១០ ​ឆ្នាំ ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ជំងឺ​មហារីក​កស្បូន​នេះ​ អាច​មាន​វិធានការការពា​បាន ​ដោយ​គ្រាន់​តែ​ព្យាយាម​ធ្វើ​ការ​ស្វែង​យល់​ពី​រោគ​សញ្ញា​របស់​​វា ​ហើយកំណត់​ពេល​វេលា​ធ្វើ​ការ​ស្កេន​(​Screening)​រក ​ជំងឺ​មហារីក​កស្បូន​នេះ បើ​ជួប​ប្រទះ​កើត​មា​នវា​ភ្លាម ​នោះ​អ្នក​ត្រូវ​តែ​រួស​រាន់​ព្យាបាល​អោយ​បាន​ភ្លាម​ៗ​។​
​ស្វែង​យល់​ពីអាការៈ​នៃ​ជំងឺមហារីក​កស្បូន​
​រោគ​សញ្ញា​បង្ហាញ​ពី​ជំងឺ​មហារីក​កស្បូន​1. ​ទាក់​ទង​នឹង​កស្បូនដា​ច់រ​លាត់ ៖ ​ជាទូ​ទៅ ​អ្នក​ជំងឺ​ភាគ​ច្រើន ​តែ​ង​មានកស្បូនដាច់រ​លាត់ ។​កាល​បើក​ស្បូន​មានការដាច់​រលាត់​កំរិត​ខ្លាំង ​នេះ​ក៏​ជា​មូល​ហេតុ​ដ៏​សំខាន់​ក្នុង​ការ​កើត​មាន​នូវ​រោគ​មហារីក​នេះ​ផង​ដែរ ។​
2.​ ភាព​រំភើប​មាន​ការ​ចេញឈាម ៖ ​ភាព​រំភើប​មាន​ការ​ចេញ​ឈាម​គឺ​ជា​រោគ​សញ្ញា​មហា​រីក​កស្បូន​ដែល​លេច​ឡើង​ជាង​គេ បំផុត​ ប្រហែល​ជា70%-80% ​នៃ​អ្នក​ជំងឺ​មហារីក​កស្បូន ​ទ្វារ​មាស​របស់​គាត់​មាន​ចេញ​ឈាម​។ ​ភាគ​ច្រើន​តែង​តែ​បង្ហាញ​ថា ក្រោយ​ពេល​រួម​ភេទរួ​ច ​ឬ​ក៏​ធ្វើ​ការពិនិត្យ​រោគ​ស្ត្រី​រួច​ ឬ​ក៏​បត់​ជើង​ធំ​​មានការ​ប្រើ​កម្លាំង​ខ្លាំ​ង បណ្តាល​ឲ្យ​ទ្វារ​មាស​មាន​ការធ្លាក់​ស ​និង​ មាន​លាយ​ឈាម​ផងដែរ។
3. ទ្វារ​​មាសហូរ​ឈាម​មិន​ត្រូវតាមលក្ខខណ្ឌ ​៖ រ​ដូវ ​របស់​ស្ត្រី​វ័យ​ចំនាស់​មាន​រយៈពេល​ច្រើន​​ឆ្នាំ ភ្លាមៗ​នោះ​ក៏​មាន​ការ​ចុក​រមួល​ក្នុង​ពោះ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​សោះ។ កំរិត​នៃ​ការ​ហូរ​ឈាម​មិន​សូវ​ជា​​ច្រើន​ទេ​ ប៉ុន្តែ​មាន​ការ​ឈឺ​ក្នុង​ពោះ ​ឈឺ​ច​ង្កេះ ​និង​រោគ​សញ្ញា​​ផ្សេងៗ​ទៀត ​ហើយ​អាច​ងាយ​នឹង​ធ្វេសប្រហែស។ ទ្វារមាស​ហូរ​ឈាម​មិនត្រូវតាម​លក្ខខណ្ឌនេះ​ ភាគ​ច្រើន​ជា​សញ្ញា​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មហារីក​កស្បូ​ន ​អ្នក​​ជំ​ងឺវ័យ​ចំណាស់​មួយ​ចំនួនគឺ​បណ្តាល​​មកពី​រោគសញ្ញា​ទាំង​អស់​នេះ​ក៏​មក ​ធ្វើ​ការ​វិនិច្ឆ័យ​រោ​គ ​ហើយ​ក៏​ទទួល​បានការ​​វិនិច្ឆ័យរោគ ​និង​រួស​រាន់​ព្យាបាល​ជំងឺ​មហារីក​កស្បូនដំណាក់​កាលដំបូង​នេះ​​តែម្តង​​។
 

4. ​ឈឺ​ចុក​ចាប់​​ ៖ តែង​តែ​កើត​ឡើង​នូវ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្នែក​ខាង​ក្រោមពោះ ​ឬ ​ឈឺច​ង្កេះ ​ជួន​កាល​ការ​ឈឺ​ចាប់​នោះ​អាច​កើត​មាន​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​​​​លើ ​ភ្លៅ និ​ងគន្លាក់​ឆ្អឹង​សន្លាក់ ​នៅ​ពេល​មក​រដូវ ​បត់​ជើង​ធំ​ ឬ​ក៏​នៅ​ពេលរួមភេទនោះ ​គឺ​​មាន​ការ​ឈឺ​ចុក​​ចាប់​​ទ្វេ​​ដង ​​ជា​ពិ​សេ​ស​​នៅ​​ពេល​ដែល​ការ​ហើម​រលាក​បាន​ថយ​ចុះ​នៅក្នុង​ការពង្រីក​សរសៃ​ភ្ជាប់ ​គន្លាក់​ឆ្អឹង​របស់​ស្បូន ​ឬ​ក៏​នៅ​ក្នុង​ការរាល​ដាល​ទៅ​លើសរសៃភ្ជាប់​គន្លាក់​ឆ្អឹង​ទូទៅត្រង់ ​ផ្នែក​ខាង​ក្រោម ​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ស្បូនរ៉ាំរ៉ៃ​នៅ​ជិត​ដំណើរ​ហើម​រលាក​របស់​ជា​លិកា​ដែល ​ត្រូវ​បាន​តភ្ជាប់​គ្នា​នោះ ​នៅពេល​ដែល​សរសៃពួរ(Cardinal Ligament)​បាន​រីក​ធំ ​ការ​ឈឺចាប់​កាន់​​តែខ្លាំង​។ ​រាល់​ការ​ប៉ះពាល់​កស្បូន ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ភ្លាមៗ​នៅ​ទី​តាំង​ឆ្អឹង​ត្រគាក​ដែល​មាន​ឈ្មោះ​ថា (​Iliac fossa) ​និង​កញ្ចូញ​គូទ ​ហើយ​មាន​អ្នក​ជំងឺ​មហារីក​កស្បូន​មួយ​ចំនួន​លេច​ចេញ​នូវ​អាការៈ​ក្អួត​ចង្អោ រផង​ដែរ​។​ល​។
5. ​ទ្វារមាស​ធ្លាក់​ស​ជា​ច្រើន​ ៖ ​ជា​ទូ​ទៅ ​មាន​អ្នក​ជំងឺ​មហារីក​កស្បូន​ប្រហែល​ជា​75%-85% ​មាន​បរិមាណ​ធ្លាក់​ស​ដែល​​មានកំរិត​ខុសៗ​គ្នា​។ ភាគ​ច្រើន​បង្ហាញ​ឲ្យឃើញ​ថា​រន្ធ​យោនីមាន​ហៀរ​ទឹក​រងៃ​ជា​ច្រើន ​ក្រោយ​​មក​ក៏​មាន​ធុំក្លិ​នស្អុយ​ និង​មាន​ការ​ប្រែប្រួល​ពណ៌​ផងដែរ​។ ​ដោយ​សារ​តែ​ការ​កំរើក​ឡើង​នៃ​មហារីក​ចំពោះ​អ្នក​ជម្ងឺ​មហារីក​កស្បូន ​ធ្វើ​ឲ្យ​មុខ​ងារ​ធ្លាក់​ស​​នៃក្រពេញ​ស្បូន​មាន​សភាព​ហួស​ហេតុ បណ្តាល​ឲ្យ​ការ​ធ្លាក់​សមាន​​លក្ខណៈ​ដូច​ជ័រកាវ​អញ្ចឹង​។​ ការ​ធ្លាក់​សមាន​សភាព​ខុស​ប្រក្រតី​នេះ​មាន​បង្ហាញ​ឲ្យ​ឃើញ​បរិមាណ​មាន​កំរិត ​ច្រើន ​និង​មាន​ការ​ប្រែ​ប្រួល​ខុ​ស​ពី​ធម្មតា​ផង​ដែរ ​ទាំង​នេះ​ហើយ​គឺ​ជា​រោគសញ្ញា​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មហារីក​កស្បូន​។​
អ្នក​ឯក​ទេស​ផ្នែក​មហារីក​កស្បូន​នៃ​មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​ផ្នែក​ មហារីក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ៖ ប្រសិន​បើ​ជួប​ប្រទះ​រោគសញ្ញា​ជម្ងឺ​មហារីក​កស្បូន​ដូច​ខាង​លើ​នេះ ​គួរ​​តែប្រញាប់​ប្រញាល់​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការពិនិត្យ និ​ង ព្យាបាល​អោយ​ទាន់​ពេលវេលា​៕ ​
អត្ថបទ៖ដេវីដ