អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​វាយ​ប្រហារ​ទីក្រុង​ហ្សាកាតា

យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​៣​ដង ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត។ ការ​បំផ្ទុះ​គ្រាប់​បែក​នេះ កើត​មាន​ឡើង​នៅ​ហាង​កាហ្វេ​ស្តារបាក​ មួយ​កន្លែង​នៅ​ក្នុង​ទីប្រជុំជន​នាទី​ក្រុង​ហ្សាកាតា។ ទូរទស្សន៍ ធីវីវាន់ របស់​ឥណ្ឌូនេស៊ី បាន​រាយ​ការណ៍​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​នេះ កើត​មាន​ឡើង​នៅ​តំបន់ ស៊ីតនី ស៊ីលភ្លី និង គូនីង៉ាន ក្បែរ ស្ថានទូត​តួគី​ និង ស្ថានទូត​ប៉ាគីស្ថាន។