មួក​សុវត្ថិភាព​ទំនើប តម្លៃ​ដល់​១,៥ម៉ឺន​ដុល្លារ​​ មាន​ប្រយោជន៍​លើស​ការ​ស្មាន


មួក​សុវត្ថិភាព​ទំនើប តម្លៃ​ដល់​១,៥ម៉ឺន​ដុល្លារ​​ មាន​ប្រយោជន៍​លើស​ការ​ស្មាន

​ជា​ទូទៅ​អ្នក​ដែល​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់ តែង​​​តម្រូវ​ឲ្យ​ពាក់​មួក​សុវត្ថិភាព​ដើម្បី​បង្ការ​នូវ​បញ្ហា​នានា​។​ ជា​មួយ​គ្នា​នេះ​ខាង​ក្រុមហ៊ុន​ ​DAQRI​ ​បាន​បញ្ចេញ​មួក​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការដ្ឋាន​ដ៏​ទំនើប​មួយ​ប្រភេទ ​ដែល​វិស្វករ​គ្រប់​រូប​គួរ​តែ​ប្រើ។

 

មួក​សុវត្ថិភាព​ទំនើប តម្លៃ​ដល់​១,៥ម៉ឺន​ដុល្លារ​​ មាន​ប្រយោជន៍​លើស​ការ​ស្មាន

 

​សម្រាប់​អ្វី​ដែល​អស្ចារ្យ​នៃ​មួក​សុវត្ថិភាព​ដ៏​ទំនើប​របស់​ DAQRI ​នេះ​គឺ​វា​មាន​សមត្ថភាព​អាច​គណនា​នូវ​ប្រវែង​ ​ទំហំ​ ​និង​អាច​វិភាគ​ដឹង​គុណភាព​ទៅ​លើ​វត្ថុ​មួយ​ចំនួន​ដែល​កាមេរ៉ា​៣៦០ដឺក្រេ​របស់​មួក​នេះ​អាច​ថត​បាន​។ ក្រៅ​ពី​បច្ចេកវិទ្យា​ខាង​លើ ​មួក​សុវត្ថិភាព​នេះ​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​មុខ​ងារ​ធន់​នឹង​ការ​ប៉ះ​ទង្គិច ​និង​មិន​មាន​ប្រើ​កញ្ចក់​ដែល​មិន​ឆ្កូត​ផង​ដែរ​។​

 

ដោយ​សារ​តែ​មាន​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ដ៏​ពិសេសៗ ​មួក​សុវត្ថិភាព​នេះ​គឺ​មាន​តម្លៃ​ ចាប់ពី​៥០០០ដុល្លារ ដល់​​ ​១៥០០០ដុល្លារ​ឯណោះ៕

 

 

ចុចអាន៖ វត្ថុ​បុរាណ​អាយុ​៨០០ឆ្នាំ​មាន​រាង​ស្រដៀង​ទូរសព្ទ​ចល័ត​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ cnet​