ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ហុងដា​បាន​​បង្ហាញ​វត្តមាន​ម៉ូតូ​ Click 125i ស៊េរី​ឆ្នាំ​២០១៦​ ដែល​មាន​ការ​រចនា​រូប​រាង​ខុស​ប្លែក​ពី​ស៊េរី​មុន​បន្តិច។

 

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

តួ​ខ្លួន​របស់​ Click ជំនាន់​ថ្មី​នេះ​រចនា​ឡើង​បែប​លក្ខណៈ​ 3D មើល​ទៅ​ឃើញ​ផុសៗ។ ម៉ូតូ​កម្លាំង​ ១២៥​សេសេ​នេះ​ក៏​បាន​ប្រើ​ប្រាស់​ភ្លើង​ LED ជា​ភ្លើង​ចង្កៀង​ ដែល​អាច​បំភ្លឺ​ផ្លូវ​បាន​ច្បាស់​ល្អ​នា​ពេល​យប់។ និយាយ​ពី​គ្រឿង​បន្លាស់​ម៉ាស៊ីន​ម៉ូតូ​នេះ​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ESP របស់​ក្រុមហ៊ុន​ហុងដា​ ម៉ាស៊ីន​ស៊ីឡាំង​មួយ​​ បញ្ចុះ​កម្ដៅ​ដោយ​ទឹក រួម​ជា​មួយ​ប្រព័ន្ធ​ប៊ិច​ PGM-FI។

 

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ជា​មួយ​ប្រព័ន្ធ​ Idling-Stop ដែល​ពន្លត់​ម៉ាស៊ីន​​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ម៉ូតូ​គ្មាន​ចលនា​ទៅ​មុខ​អាច​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ប្រសើរ។ យោង​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ Click 125i ស៊េរី​២០១៦​នេះ​ នឹង​ចំណាយ​ប្រេង​ឥន្ធនៈ​អស់​តែ​ ១,៦៩​លីត្រ​ប៉ុណ្ណោះ​ លើ​ចម្ងាយ​ផ្លូវ​១០០​គ.ម។

 

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ម៉ូតូ​នេះ​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ចាប់​ពី​ ១៤០០​ដុល្លារ​ ដោយ​មាន​ជម្រើស​ជា​​កង់​កាំ​​បន្ទះ​ និង​កាំ​រាយ៕
​​

ចុច​អាន៖ មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ VNExpress​​​​​​​​​