ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

កណ្តាល ៖  បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារ រថយន្តមួយគ្រឿង បើកជ្រុលទៅបុក កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រ៤២ និង៤៣ នៅចំណុចភូមិព្រៃបាំងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកMSXពណ៌ក្រហមពាក់ស្លាក លេខភ្នំពេញ 1FI-0294  ដែលបើកបរដោយឈ្មោះពៅ ពិសិដ្ធអាយុ30ឆ្នាំនៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំណែកឯ រថយន្តបង្កម៉ាកFORD ពណ៌ទឹកពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-0099 អ្នកបើកបរ ពុំត្រូវគេស្គាល់ ឈ្មោះទេ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅ ពីរជើងទៅត្បូង បានជិះឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាកFORD បើកបរក្នុងល្បឿនលឿនជាន់ហ្រ្វាំង មិនទាន់បានជ្រុលទៅបុកបណ្ដាល អោយអ្នកបើកបរម៉ូតូស្លាប់ នៅនិងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លូនបាត់។

ក្រោយពេលកើតហេតុ នគរបាលចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយគ្នា ជាក្រោយ ៕