អ្នកជំនាញ អះអាងថា វីដេអូខ្មោចលង ល្បីកាលពី ៤ឆ្នាំមុន គឺក្លែងក្លាយ (មានវីដេអូ)

អង់គ្លេស៖ នៅទីបំផុតវីដេអូខ្មោចលង ក្នុងបន្ទប់ការិយាល័យមួយកន្លែង ដែលល្បីខ្លាំងកាលពី៤ឆ្នាំមុននោះ ពេលនេះត្រូវបានអ្នកជំនាញ អះអាងថា ជាទិដ្ឋភាពក្លែងក្លាយប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងការិយាល័យមួយកន្លែង ក្នុងទីក្រុង Manchester ចក្រភពអង់គ្លេស បង្ហោះនៅលើអ៊ិនធើណេត កាលពីឆ្នាំ២០១២ ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានលោក Scott Mackinnon អ្នកជំនាញផ្នែកប្រមាញ់ និងស៊ើបអង្កេតពាក់ព័ន្ធ រឿងរ៉ាវមិនធម្មតា និងព្រលឹងខ្មោច បានអះអាងថា វីដេអូមួយនោះ គឺក្លែងក្លាយ ដោយត្រូវបានកែច្នៃឡើងឲ្យមើលទៅ ដូចជាមានខ្មោចលងពិតៗប៉ុណ្ណោះ។

អ្នកជំនាញ អះអាងថា វីដេអូខ្មោចលង ល្បីកាលពី ៤ឆ្នាំមុន គឺក្លែងក្លាយ (មានវីដេអូ)
ទិដ្ឋភាពដែលមាន នៅក្នុងវីដេអូដ៏ល្បីមួយនោះ

លោក Scott Mackinnon អ្នកជំនាញមានបទពិសោធន៍២០ឆ្នាំ ទាក់ទងនឹងព្រលឹងខ្មោច បាននិយាយថា “វីដេអូមួយនេះ គឺមានការកែច្នៃ​ និងកាត់តបញ្ចូលគ្នា បានយ៉ាងល្អមែនទែន ប៉ុន្តែក្រោយពីខ្ញុំ និងក្រុមការងាររបស់ខ្ញុំ ព្យាយាមជីកកកាយ និងពិនិត្យ​យ៉ាងល្អិតល្អន់ហើយនោះ ពួកយើងក៏បានរកឃើញ នូវចំណុចជាច្រើន ដែលបញ្ជាក់ថាទិដ្ឋភាពទាំងនេះ គឺមិនមែនជាការពិតឡើយ”។

លោក Scott បានបញ្ជាក់បន្ថែមទៀតថា “ឈុតឆាកមួយចំនួន យើងពិតជាមើលឃើញ ច្បាស់ថាវាជាការកែច្នៃ តែការកែច្នៃទាំងនោះ ពិតជាល្អខ្លាំងណាស់ ដែលភ្នែកមនុស្សធម្មតា ពិតជាមិនអាច មើលដឹងនោះឡើយ”។

គូសបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញ អំពីទិដ្ឋភាពដ៏គួរឲ្យព្រឺក្បាល នៅក្នុងការិយាល័យមួយ ដោយក្នុងនោះ យើងមានឃើញ ទ្វារបិទបើកដោយខ្លួនឯង រីឯកៅអីវិញហោះពេញបន្ទប់នោះ បូករួមជាមួយនឹងអេក្រង់កុំព្យូទ័រ លោតភ្លឹបភ្លែតទាំងអស់ បានក្លាយទៅជាវីដេអូមួយ ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុត និងបានធ្វើឲ្យមនុស្សភាគច្រើន ជឿថាវាពិតជាសកម្មភាព លងបន្លាចរបស់ ព្រលឹងខ្មោចពិតមែន៕

តោះចង់ដឹងថា វីដេអូយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

អ្នកជំនាញ អះអាងថា វីដេអូខ្មោចលង ល្បីកាលពី ៤ឆ្នាំមុន គឺក្លែងក្លាយ (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត