កម្រមានបំផុត! កូនភ្លោះមួយគូ កើតយប់តែមួយ ឪពុកម្តាយតែមួយ តែខុសថ្ងៃខែឆ្នាំកំណើត ទាំងស្រុង!

អាមេរិក៖ វាស្ទើរតែជារឿងដ៏កម្រជួបប្រទះមួយ ដែលទារកភ្លោះមួយគូ កើតក្នុងយប់តែមួយ ឪពុកម្តាយតែមួយ​ តែបែរជាមាន ឆ្នាំកំណើតខុសគ្នាទៅវិញ។

រឿងដ៏អស្ចារ្យនេះបានកើតឡើង នៅរំលងអាធ្រាត ឆ្លងឈានចូលឆ្នាំថ្មី ២០១៦ ដែលស្ត្រីជាម្តាយឈ្មោះថា Maribel Valencia ជាអ្នករស់ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វញ៉ា បានទៅសម្រាលកូន នៅក្នុងមន្ទីរពេទ្យមួយក្នុងតំបន់ ហើយទទួលបានកូនភ្លោះ ស្រីមួយ-ប្រុសមួយ។ អ្វីដែលអស្ចារ្យ និងកម្រជួបប្រទះបំផុត គឺកូនភ្លោះ កើតយប់តែមួយ តែបែរជាមានឆ្នាំកំណើត ខុសគ្នាទៅវិញ ដោយកូនស្រី ដែលត្រូវបានដាក់ឈ្មោះថា Jaelyn បានកើតនៅនាទីចុងក្រោយឆ្នាំ២០១៥ គឺម៉ោង ១១ : ៥៩នាទីអាធ្រាត ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥។ ចំណែកឯកូនប្រុសឈ្មោះថា Luis កើតនៅឆ្នាំថ្មី ២០១៦ ពោលគឺកើតនៅម៉ោង ១២ : ០២នាទី រំលងអាធ្រាតព្រឹកថ្ងៃទី ០១ មករា ឆ្នាំ ២០១៦ទៅវិញ។

គិលានុប្បដ្ឋាយិកាម្នាក់ បាននិយាយទាំងភ្ញាក់ផ្អើលថា វាពិតជារឿងមិនធម្មតាឡើយ ហើយក៏ពិសេសខ្លាំងណាស់ ព្រោះនាងធ្វើជាគិលានុប្បដ្ឋាយិកា ៣៤ឆ្នាំហើយ តែមិនដែលជួបរឿង អស្ចារ្យបែបនេះទេ។

ប្រភពព័ត៌មាន ឲ្យដឹងថា Maribel នាងមានការងារ ជាអ្នកគិតលុយម្នាក់ នៅព្រលានយន្តហោះអន្តរជាតិ San Diego ហើយស្វាមីរបស់នាង គឺជាជាងម៉ាស៊ីនម៉ាស៊ូត ឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ពួកគេទាំងពីរ ក៏មានកូនស្រី អាយុ៣ឆ្នាំម្នាក់ ឈ្មោះថា Isabella ផងដែរ៕

កម្រមានបំផុត! កូនភ្លោះមួយគូ កើតយប់តែមួយ ឪពុកម្តាយតែមួយ តែខុសថ្ងៃខែឆ្នាំកំណើត ទាំងស្រុង!
រូបភាព ទារកភ្លោះនោះ ហើយនិងគ្រួសាររបស់គេ

កម្រមានបំផុត! កូនភ្លោះមួយគូ កើតយប់តែមួយ ឪពុកម្តាយតែមួយ តែខុសថ្ងៃខែឆ្នាំកំណើត ទាំងស្រុង!កម្រមានបំផុត! កូនភ្លោះមួយគូ កើតយប់តែមួយ ឪពុកម្តាយតែមួយ តែខុសថ្ងៃខែឆ្នាំកំណើត ទាំងស្រុង!
កម្រមានបំផុត! កូនភ្លោះមួយគូ កើតយប់តែមួយ ឪពុកម្តាយតែមួយ តែខុសថ្ងៃខែឆ្នាំកំណើត ទាំងស្រុង!
ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត