ព្រាប សុវត្ថិ អំពាវនាវឲ្យ ប្រជាពលរដ្ឋ បើកបរប្រុងប្រយ័ត្ន កុំបើកបរពេលស្រវឹង

ភ្នំពេញ៖ « សុំឲ្យបងប្អូនទាំងអស់ បើកបរប្រុងប្រយ័ត្នផង បើស្រវឹងហើយសូម មេត្តាកុំបើកបរណា» នេះជាសម្តីដែលកំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួន ក្នុងន័យក្រើនរំលឹកទៅដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន លើការបើកបររបស់ ខ្លួននៅលើដងវិថី ។

បន្ទាប់ពីតារាចម្រៀង និងសម្តែង លោក វណ្ណ មករា បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ យ៉ាងកាចសាហាវ ដោយលោកបានក្រឡាប់ រថយន្ត២លើកផ្ទួនៗ នៅលើផ្លូវជាតិលេខ៤ កាលពីប៉ុន្មានថ្ងៃមុននេះ ដែលធ្វើឲ្យកក្រើក ទាំងទស្សនិកជន រួមជាមួយអ្នកសិល្បៈ យ៉ាងផុស ផុល គេសង្កេតឃើញថា តារាចម្រៀងដែល អាចរក្សាកេរ្តិ៍ឈ្មោះ ល្បីល្បាញជាច្រើនឆ្នាំ និងឈរនៅលំដាប់ កំពូលក្នុងវិថីសិល្បៈ លោក ព្រាប សុវិត្ថ ក៏បានរំលេចសារមួយ សរសេរជាភាសាខ្មែរ ដោយបង្ហាញពី អារម្មណ៍ព្រួយបារម្ភថា ជីវិតរបស់យើង តែងតែមានការកើតចាស់ ឈឺ ស្លាប់ ជារឿងធម្មតាទេ នេះហើយច្បាប់នេះ ជីវិតមិនមាននរណា អាចគេចផុតបានទេ ដូច្នេះសុំឲ្យបងប្អូនទាំងអស់ បើកបរប្រុងប្រយ័ត្នផង បើស្រវឹងហើយសូម មេត្តាកុំបើកបរណា ជាចុងក្រោយសុំឲ្យប្អូនប្រុស មករា ទៅសុគតិភពផងចុះ » ។

នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែក្លាយទៅជា ប្រធានបទដ៏ក្តៅគគុក និងផ្តាច់ជីវិតប្រជាពលរដ្ឋខ្មែរ យើងមិនតិចទេ ហេតុដូច្នេះនៅពេលដែល បងប្អូនប្រជាពលរដ្ឋបើកបរគួរ តែមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារអាយុជីវិតយើងរួម ជាមួយអ្នកធ្វើដំណើរលើដងផ្លូវ ជាមួយគ្នាផងដែរ ។ទន្ទឹមនឹងគ្រោះថ្នាក់ចរាចរណ៍ កំពុងតែប្រមាញ់យកជីវិត យ៉ាងសាហាវនោះ រដ្ឋាភិបាលក៏បានសម្រឹតសម្រាំង ចេញច្បាប់ថ្មីដើម្បីរឹតបណ្តឹង និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ បានយល់ដឹងកាន់តែច្បាស់ ពីច្បាប់ចរាចរណ៍ ផងដែរ។

សូមជម្រាបផងដែរថា មូលហេតុដែល ធ្វើឲ្យអ្នកសិល្បៈ រួមជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ ហាក់មានអារម្មណ៍រន្ធត់ចិត្ត ខ្លាំងទៅលើការស្លាប់របស់ លោក វណ្ណ មករា នៅលើផ្លូវជាតិលេខ៤នោះ គឺដោយសារតែរយៈពេល ច្រើនឆ្នាំកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋ រួមជាមួយអ្នកសិល្បៈភាគច្រើន បានបាត់បង់ជីវិត នៅលើផ្លូវជាតិលេខ ៤ហើយវាក៏ជា ចំណុចក្តៅបំផុត ដែលមនុស្សភាគច្រើនតែងបារម្ភ ពីសុវត្ថិភាពក្នុងពេលធ្វើ ដំណើរចេញចូលទៅមក រវាងទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងក្រុងកំពង់សោមថែមទៀតផង។

នៅក្នុងនោះ Looking TODAY សូមលើកយកអតីតកាល ឈឺចាប់ត្រួសៗរបស់ អ្នកសិល្បៈមួយចំនួន ដែលជួបវិប្បដិសារី បាត់បង់មនុស្ស ជាទីស្រលាញ់និងមិត្ត នៅលើផ្លូវជាតិលេខ៤ មកនិយាយចែករំលែក ទៅដល់ទស្សនិកជនទស្សនា ដោយកាលពីអំឡុងឆ្នាំ២០០៨ តារាចម្រៀងសំឡេងផ្អែម កញ្ញា សុខ ពិសី បានបាត់បង់ម្តាយ ជាទីស្រលាញ់ ដោយធ្វើឲ្យនាងមានវិប្បដិសារី ស្ទើរងើបមុខមិនរួច នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរូបនាងជាអ្នកបើកបរ ធ្វើដំណើរត្រឡប់ពី ក្រុងព្រះសីហនុវិញ ។ ហើយនៅដើមឆ្នាំ២០១៣ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានគ្រោះថ្នាក់ ចរាចរណ៍ដ៏សាហាវ និងរន្ធត់ចិត្តយ៉ាងខ្លាំង បណ្តាលអ្នករួមដំណើរ ចំនួន៤នាក់ត្រូវស្លាប់ តែសំណាងល្អលោក ខេមរៈ សិរីមន្ត គ្រាន់តែរងរបួសស្រាល ក្រោយពេលដែលរថយន្តរបស់ពួកគេ ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន អេសខេ បានបុកពេញមួយទំហឹង និងមានវត្តមានតារាមួយចំនួនទៀត ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវនេះផងដែរ តួរយ៉ាងដូចជាគ្រោះថ្នាក់របស់ លោក វណ្ណ មករា ជាដើម៕

ព្រាប សុវត្ថិ អំពាវនាវឲ្យ ប្រជាពលរដ្ឋ បើកបរប្រុងប្រយ័ត្ន កុំបើកបរពេលស្រវឹង

ព្រាប សុវត្ថិ អំពាវនាវឲ្យ ប្រជាពលរដ្ឋ បើកបរប្រុងប្រយ័ត្ន កុំបើកបរពេលស្រវឹង

ព្រាប សុវត្ថិ អំពាវនាវឲ្យ ប្រជាពលរដ្ឋ បើកបរប្រុងប្រយ័ត្ន កុំបើកបរពេលស្រវឹង