តារាសម្តែងនាង Li Bingbing រិះគន់មន្ទីពេទ្យ នៅអូស្ត្រាលីថា គ្មានសម្ថភាព

ចិន៖ តារាសម្តែងចិន រូបស្រស់នាង Li Bingbingថ្មីៗនេះបានធ្វើ ការរិះគន់យ៉ាងចាស់ដៃ ទៅមន្ទីពេទ្យនៅ ប្រទេសអូស្ត្រាលីថា មិនមានសម្ថភាពក្រោយ នាងសម្រាកព្យាបាលជង្ងឺ នៅទីនោះអស់ពេល ២សប្តាហ៍។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះថា តារាចម្តែងវ័យ ៤២ឆ្នាំ នាង Li Bingbing ថ្មីៗនេះបានធ្វើការ រិះគន់មន្ទីពេទ្យ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីតារារូបនេះ ដេកព្យាបាល ២សប្តាហ៍មិនបានធូស្បើយ ខណៈទៅថតភាព យន្តថ្មីនៅទីនោះ ហើយ Li Bingbing បានសរសេនៅក្នុង បណ្តាញទំនាក់ទំនង Weibo របស់នាងថា នាងឡើងកម្តៅរហូតដល់៣៩ អង្សាហើយសម្រាក ២សប្តាហ៍មិនបានធូស្បើយ ហើយអំឡុងពេល នៅទីនោះនាងបាន ទៅមន្ទីរបីផ្សេងគ្នា តែត្រូវរង់ចាំវេជ្ជបណ្ឌិតរាប់ម៉ោង។ ក្រោយត្រឡប់ មកប្រទេសខ្លួនវិញ Bingbing បានចេញពីមន្ទីរ ពេទ្យហើយដោយអាការៈ ជង្ងឺបានធូស្បើយ ។

តារាសម្តែងសាច់ចាំនាង Li Bingbing កាលពីដើមខែមករានេះ បានចេញដំណើរពីប្រទេស ទៅថតភាពយន្តថ្មី “The Nest” នៅប្រទេសអូស្ត្រាលី តែសំណាងមិនល្អពេល ទៅដល់ទីនោះនាងបែរ គ្រុនក្តៅមិនអាចថតបាន តែយ៉ាងណាក៏ដោយ Bingbing បាននិយាយថា នាងនឹងត្រឡប់ទៅអូស្ត្រាលី វិញក្នុងពេលឆាប់ៗ ដើម្បីថតភាពយន្តនោះ៕