ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខាន់ ជេមស៍ ខេម ឆាយ វីរៈយុទ្ធ ហេង ពិទូ និង ឆន សុវណ្ណារាជ សុទ្ធតែជាតារាចម្រៀង ប្រុសល្បីឈ្មោះជួរមុខ ក្នុងប្រទេសកម្ពុជា។ ទស្សនិកជនបានដឹងទេថា គិតត្រឹម ឆ្នាំ២០១៦នេះ ពួកគាត់អាយុ ប៉ុន្មានហើយ?

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

១/ លោក ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ មានឈ្មោះដើម ស្នាយ កើតនៅថ្ងៃ ២៧ កុម្ភៈ ១៩៧៦ ស្ថិតស្រុកស្អាង, ខេត្តកណ្ដាល។ លោក បានចូលសិល្បៈក្នុងអំឡុងឆ្នាំ១៩៩៦ បច្ចុប្បន្នមានវ័យ ៤០ឆ្នាំ ជាតារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

២/ ខេមរៈ សិរីមន្ត

លោក ខេមរៈ សិរីមន្ត មានឈ្មោះដើម ខែម ប៊ុនថៃ។កើតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៨៦ នៅខេត្តកំពង់ចាម។ លោកបានចូលសិល្បៈក្នុងអំឡុង ឆ្នាំ២០០៤ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ជាតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

៣/ ហេង ពិទូ

ហេង ពិទូ គឺជាឈ្មោះពិតតែម្ដង លោកកើតនៅឆ្នាំ ១៩៨១ ក្នុងរាជធានីភ្នំពេញ។ លោកបានប្រឡូកចូលក្នុងពិភពសិល្បៈក្នុងអំឡុងឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ៣៥ ឆ្នាំ ជាតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

៤/ឆាយ វីរៈយុទ្ធ

លោក ឆាយ វិរៈយុទ្ធិ មានឈ្មោះដើម ឆាយ ចាន់ឆោម កើតនៅថ្ងៃទី ១២ កញ្ញា ១៩៨៧ ស្ថិតក្នុងភូមិ ពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ លោកបានឈានចាប់អាជីពជាអ្នកចម្រៀងតាមបៀហ្គាឌិនក្នុងអំឡុងឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំ ជាតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

៥/ ខាន់ ជេមស៍

លោក ខាន់ ជេមស៍ មានដើម កើតនៅឆ្នាំ ១៩៨២ ស្ថិតក្នុងខេត្ត កំពត។ លោកបានឈានចាប់ អាជីពជាអ្នកចម្រៀង តាមបៀហ្គាឌិន ក្នុងអំឡុងឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំ ជាតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

៦/ ឆន សុវណ្ណារាជ

លោក ឆន សុវណ្ណារាជ មានឈ្មោះដើមឆន សុវណ្ណរ៉ា កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៨៥ នៅឯខេត្តកំពង់ស្ពឺ។ លោកបានចូលសិល្បៈ ក្នុងអំឡុង ឆ្នាំ២០០៣ បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ ជាតារាចម្រៀងរបស់ ផលិតកម្មរស្មីហង្សមាស។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

៧/ ខេម

លោក ខេម មានឈ្មោះដើម ប៉ុន សុណារិន កើតនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ១៩៨៥ ស្ថិតក្នុងខេត្ត កំពង់ឆ្នាំង។ លោកបានប្រឡូកចូល ក្នុងពិភពសិល្បៈក្នុងអំឡុងឆ្នាំ ២០០៧ បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ ជាតារាចម្រៀងរបស់ ផលិតកម្ម ថោន។

ដឹងតារាល្បីទាំង ៧នាក់នេះ អាយុប៉ុន្មាន ហើយអត់?

ប្រភព៖ សប្បាយ