គ្រាប់បែក​អត្តឃាត​៖ រថពាសដែក​ជាច្រើន​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​

រូបភាពពី​ Strait Times​មកទល់ពេលនេះ មាន​រថក្រោះ​រថពាសដែក​ជាច្រើន​គ្រឿង បាន​ទៅដល់ និង​ដាក់ពង្រាយ​នៅ​កណ្តាល ក្រុង​ហ្សា​ការ​តា​ដើម្បី​ពង្រឹង និង​ធានា​សន្តិសុខ​ក្រោយពី​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដោយ ក្រុម​សកម្មប្រយុទ្ធ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​យោងតាមគណនីTwitterនៃ​សារព័ត៌មាន​សិង្ហ​បុរី The Strait Times​។

​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ម៉ោង​១០ និង​៥០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មករា​នេះ មាន​ហេតុការណ៍ បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់ប្រហារ​ពី​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ប្រមាណ ១០​ទៅ​១៤​នាក់ នៅក្បែរ​ផ្សារ​ទំនើប Sarinah ដែល​ស្ថិតនៅក្នុង​កណ្តាល​ក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។

​បើតាម​ការអះអាង​រប​ស់​ប៉ូលិស​ហ្សា​ការ​តា​ចុងក្រោយ យ៉ាងហោចណាស់ មាន​មនុស្ស​ស្លាប់​៦​នាក់ ដែល​ក្នុងនោះ​មាន​ប៉ូលិស​បីនាក់ និង​ប្រជាជន​ស៊ីវិល​បីនាក់​។

​ប៉ូលិស មិនទាន់​អាច​សន្និដ្ឋានបានថា​តើ ក្រុម​ណាមួយ​ដែល​នៅ​ពី​ក្រោយខ្នង​នៃ ការវាយប្រហារ​នោះ​នោះឡើយ​នោះទេ​។ ក៏ប៉ុន្តែ​ប៉ូលិស ក៏​ទទួលបាន​ការព្រមាន​ពី​ក្រុម​ជ្រុលនិយម មុន​ការវាយប្រហារ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​ផងដែរ​៕​

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​