Justin Bieber ត្រូវ​គេសង្ស័យ​យក​ខោ​មិត្ត​ស្រី​ថ្មី​មក​ស្លៀក​ដើរ​លេង​នៅ​ទីក្រុង​ញីវយ៉ក​


Justin Bieber ត្រូវ​គេសង្ស័យ​យក​ខោ​មិត្ត​ស្រី​ថ្មី​មក​ស្លៀក​ដើរ​លេង​នៅ​ទីក្រុង​ញីវយ៉ក​

តារា​ចម្រៀង​វ័យ​ក្មេង Justin Bieberបាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​មិត្ត​ស្រី​ថ្មី​តារា​ម៉ូដែល Hailey Baldwin ខណៈ​ពួក​គឺ​​នៅ​តំបន់ Caribbean ។

 

Justin Bieber ត្រូវ​គេសង្ស័យ​យក​ខោ​មិត្ត​ស្រី​ថ្មី​មក​ស្លៀក​ដើរ​លេង​នៅ​ទីក្រុង​ញីវយ៉ក​

 

យ៉ាងណាក្ដី មួយ​សប្ដាហ៍​កន្លង​ទៅ តារា​ម៉ូដែល​វ័យ​១៩​ឆ្នាំ​​បាន​ត្រលប់​ទៅ​ទីក្រុង Los Angeles ស្រប​ពេល​​ Justin បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ញីវយ៉ក​ជាមួយ​នារី​អាថ៌កំបាំង​ម្នាក់។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅ​ទីក្រុង​ញីវយ៉ក​តារា​ចម្រៀង​វ័យ​២១​បាន​ស្លៀក​ខោ​យឺត​​មាន​រូប​សញ្ញា​ Playboy ដូច​គ្នា​បេះបិទ​នឹង​ខោ​មិត្ត​ស្រី​ថ្មី​ដែល​មាន​បង្ហោះ​លើ​ Instagram កាល​ពី​មួយ​សប្ដាហ៍​មុន។

 

ខណៈ​ដើរ​ជាមួយ​នារី​មិន​ស្គាល់​​ប្រវត្តិ​ម្ចាស់​បទ​ “Never Say Never” បាន​ពាក់​អាវ​​យឺត​​ដៃ​វែង​មាន​ក​ក្រោយ​ពណ៌​ទឹកដោះគោ​ ខោ​យឺត​ជើង​វែង​ជាមួយ​នឹង​​ស្បែក​ជើង​ម៉ាក Yeezy។ ចំណែក​ឯ​​ក្នុង​រូប​លើ Instagram​ របស់ Hailey ពាក់​តែ​អាវ​ទ្រនាប់​កីឡា​​ស្បែក​​ពណ៌​ស​និង​ខោ​យឺត​ជើង​វែង​ដូច​ Justin៕

 

Justin Bieber ត្រូវ​គេសង្ស័យ​យក​ខោ​មិត្ត​ស្រី​ថ្មី​មក​ស្លៀក​ដើរ​លេង​នៅ​ទីក្រុង​ញីវយ៉ក​

រូប ​បង្ហោះ​លើ​ Instagram កាល​ពី​មួយ​សប្ដាហ៍​មុន

 

Justin Bieber ត្រូវ​គេសង្ស័យ​យក​ខោ​មិត្ត​ស្រី​ថ្មី​មក​ស្លៀក​ដើរ​លេង​នៅ​ទីក្រុង​ញីវយ៉ក​

Justin និង នារី​អាថ៌កំបាំង

 

ចុចអាន Justin Bieber ប្ដូរ​ម៉ូដ​សក់​ប្លែក​ ជា​ការសំណូមពរ​របស់​មិត្ត​ស្រី​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail