ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ស៊ី​ន​ហួ​ថា ក្រសួង​ការពារ​បរិស្ថាន​ចិន​បាន​បញ្ចប់​ការ​ត្រួតពិនិត្យ​បន្ទាន់​នូវ​វិទ្យុសកម្ម​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដោយ​អះអាង​ថា ការ​សាកល្បង​នេះ​ពុំ​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ណាមួយ​ដល់​ចិន​ឡើយ ។

កូរ៉េ​ខាងជើង​ប្រកាស​កាលពី​ថ្ងៃ​ទី​៦ មក​រា ថា បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អីុដ្រូ​ហ្សែ​ន​លើក​ដំបូង ។ ក្រសួង​ការពារ​បរិស្ថាន​ចិន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ទី​២ ដើម្បី​ត្រួតពិនិត្យ​កម្រិត​វិទ្យុសកម្ម​តាម​បណ្តោយ​ព្រំដែន​ភាគ​ឦសាន​ប្រទេស ។ ក្រសួង​នេះ​លាតត្រដាង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ឃើញ​ថា វិទ្យុសកម្ម​ស្ថិត​ក្នុង​កម្រិត​ធម្មតា ហើយ​ពុំ​មាន​វិទ្យុសកម្ម​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ឡើយ​ក្នុង​ខ្យល់ ។

ក្រសួង​នេះ​បន្ត​ថា​ការ​ត្រួតពិនិត្យ​ខ្យល់ ទឹក ដី ធ្វើ​ជា​ប្រចាំ​រួច​វិទ្យុសកម្ម​មានការ​ថយ​ចុះ ៕