ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​នឹង​កាត់​បន្ថយ​តម្លៃ​លក់រាយ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ចាប់ពី​ថ្ងៃ​ទី​១៤ មក​រា ទៅ បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​កាន់តែ​ទាប​នៅ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ ។

គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កែទម្រង់ CNDR ជា​អង្គការ​កំពូល​នៃ​ផែនការកម្ម​សេដ្ឋកិច្ច​របស់​ចិន​ប្រកាស​ថា តម្លៃ​ប្រេងសាំង​នឹង​បញ្ចុះ​១៤០​យន់ (២១,៣៤​ដុល្លារ​) ក្នុង​១​តោន ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​បញ្ចុះ​១៣៥​យន់​ក្នុង​១​តោន ។

មុន​ការ​កាត់​បន្ថយ​តម្លៃ​នេះ CNDR បាន​ផ្អាក​២​លើក​រួច​មក​ហើយ នូវ​ការ​ផ្លាស់​ប្តូរ​តម្លៃ​ផលិតផល​ប្រេង​ចម្រាញ់​ក្នុង​ប្រទេស ចាប់តាំងពី​ការ​បញ្ចូល​កាលពី​ឆ្នាំ​២០១៣ នូវ​យន្តការ​កែ​លម្អ​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​មក ។ យោង​តាម​យន្តការ​នេះ តម្លៃ​ផលិតផល​ប្រេង​ចម្រាញ់​ត្រូវ​កែប្រែ​ពេល​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​មានការ​ផ្លាស់​ប្តូរ​លើស​ពី​៥០​យន់​ឡើង​ទៅ ក្នុង​១​តោន​ចំពោះ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​សម្រាប់​រយៈពេល​ចាប់ពី​១០​ថ្ងៃ​ទៅ ៕