ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​ផ្ទុះ​មួយ​ចំនួន​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៤ មករា នៅ​កណ្តាល​រដ្ឋ​ធានី​ឥណ្ឌូ​ណេ​ស៊ី​ ទីក្រុង​ហ្សា​កាតា។ ប៉ូលិស​បញ្ជាក់​ថា នោះជា​ការ​ផ្ទុះ​​​គ្រាប់​បែក​។

ចំណែក​សារ​ប័ត៌​មាន​ជា​ច្រើន​រាយ​ការណ៍​ថា ការ​បាញ់​ត​គ្នា​កំពុង​បន្ត​នៅ​មុខ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​មាន​មនុស្ស​កុះ​ករ​នៃ​រដ្ឋ​ធានី​ដោយ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នោះ ស្ថិត​ក្នុង​សង្កាត់​មាន​សណ្ឋា​គារ​ទំនើប​ៗ ការិយា​ល័យ​ ព្រម​ទាំង​ស្ថាន​ទូត​នានា​។

យោង​តាម​តុល្យ​ការ​ដំបូង​របស់​ប៉ូលិស​ថា មនុស្ស​យ៉ាង​តិ​ច​៦នាក់​បាន​ត្រូវ​ស្លាប់​។

សភាព​ការណ៍​នៅ​តែ​ច្របូក​ច្របល់​ ក៏​ប៉ុន្តែ​ការ​ផ្ទុះ​ដំបូង​កើត​មាន​នៅ​ជិត​ការិ​យា​ល័យ​អ.ស.ប​ ។ មនុស្ស​ជា​ច្រើន​មាន​វត្ត​មាន​នា​កន្លែង​នោះ​និយាយ​ថា ការ​ផ្ទុះ​កើត​មាន​ក្នុង​ហាង​កាហ្វេ​មួយ​របស់​ក្រុម​ហ៊ុន​អាមេរិក​ STARBUCKS ។

ការ​ផ្ទុះ​ទី​២​កើត​មាន​បន្ទាប់​ពី​នោះ​បន្តិច​។ ទូរ​ទស្សន៍​ TVONE រាយ​ការណ៍​ថា ប៉ុន្មាន​នាទី​ក្រោយ​មក​មានការ​ផ្ទុះ​៣​ទៀត​នៅ​ក្បែរ​ស្ថាន​ទូត​ប៉ា​គី​ស្ថាន​ និង​តួក​គី​។

លោក JEREMY DOUGLAS តំណាង​មួយ​រូប​របស់​អ.ស.ប អះ​អាង​ថា ក្រោយ​ការ​ផ្ទុះ​ដំបូង​មានការ​ផ្ទុះ​៦​ទៀត​កើត​មាន​ ព្រម​ទាំង​មានការ​បាញ់​ប្រហារ​ផង​។

លោក​បញ្ជាក់​ម្យ៉ាង​​ទៀត​ថា ប៉ូលិស​បាន​ស្នើ​ដល់​មនុស្ស​ទាំង​ឡាយ​​មាន​វត្ត​មាន​ក្នុង​អគារ​នានា​នៃ​តំបន់​នោះ​ឱ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​បង្អួច​៕