ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ជុំវិញ​ការ​ឆែកឆេរ​រក​ម៉ូតូ​គេចពន្ធ តាម​បណ្ដា​ស្ដង់​លក់​ម៉ូតូ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​ឱ្យ​ដឹង​ថា កម្លាំង​គយ​ចល័ត​បាន​រឹបអូស​ម៉ូតូ​ស៊េរី​ទំនើប​ៗ​បាន​ចំនួន​២៣​គ្រឿង ដែល​គេចពន្ធ ។ គយចល័ត សហការ​ជាមួយ​សមត្ថកិច្ចក្រុង ចុះ​ប្រតិបត្តិការ​រក​ម៉ូតូ​គេចពន្ធ​គ្រប់​ស្តង់​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង

ប្រភព​បញ្ជាក់​ថា ម៉ូតូ​ស៊េរី​ទំនើប​ៗ​ទាំងនោះ ត្រូវ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប ពោល​គឺ​នាំ​ចូល​គេច​ពន្ធ​។ មន្ត្រី​គយ​បញ្ជាក់​ទៀត​ថា ម៉ូតូ​គេចពន្ធ​ទាំងនោះ ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ស្នាក់​ការ​គយ​ចល័ត​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដើម្បី​បង្ខំ​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ពន្ធ​ស្របច្បាប់ តែ​ត្រូវ​ផាកពិន័យ​ទៅ​។

មន្ត្រី​គយ​ចល័ត ដែល​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ផង នឹង​បន្ត​ប្រតិបត្តិការ​នេះ​ទៀត ដើម្បី​ស្វែងរក​ម៉ូតូ ឬ​រថយន្ត​គេចពន្ធ ដែល​ឈ្មួញ​ខិលខូច​កំពុង​ធ្វើ​ចរាប​រណ៍​នៅ​តាម​ទីផ្សារ ក្នុង​ខេត្តបាត់ដំបង​។