ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​.​ក​ក្មេង​ស្រី​អាយុ​ជាង​១​ឆ្នាំ​ម្នាក់ ខណៈ​ដែល​ម្តាយ​ពរ​ទៅ​ដើរ​លេង និង​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​មើល​តាំង​ពិ​ព័រ​ណ៌​ថៃ អង្គរ​ឃ្យុ​ង​យូរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ ។

ហេតុការណ៍​ចុះ​បង្ក្រាប​បាន​ចោរ​ខាងលើ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៣ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​អង្គរ​ឃ្យុ​ង​យូ ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ថា ក្រោយ​ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា មាន​បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​យក​កូន​ក​ន្ទ្រៃ​យ​លួច​កាត់​ខ្សែ​.​កកូន​ក្មេង​អាយុ​ជាង​១​ឆ្នាំ ខណៈ​ដែល​ម្តាយ​កំពុង​ពរ​នៅ​នឹង​ចង្កេះ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​មក​មើល​តាំង​ពិ​ព័រ​ណ៌​ថៃ​នៅ​អង្គរ​ឃ្យុ​ង​យូ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

លោក​បន្ត​ថា ចោរ​ដែល​ចាប់​បាន​នេះ​ឈ្មោះ​នី សុ​ភី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ទឹក ឃុំ
ឡូត៍​លេខ​៥ ស្រុក​ព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ចំណែក​ម្តាយ​ក្មេង​ស្រី​ឈ្មោះ​សួ​ស សូ​ភា អាយុ​៣៥​ឆ្នាំ មានកូន​ស្រី ដែល​ត្រូវ​ជនសង្ស័យ​លួច​កាត់​ខ្សែ​.​ក​ឈ្មោះ​បុល ម៉ា​រី អាយុ​១​ឆ្នាំ​៦​ខែ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​លោហៈធាតុ​ពណ៌​លឿង ខ្សែ​ក​ផ្លា​ទី​ន​ទម្ងន់​២​ជី​ចំនួន​១​ខ្សែ​របស់​ក្មេង​ស្រី​រង​គ្រោះ ។ ចំណែក​លោហៈធាតុ​ពណ៌​លឿង​ខ្សែ​.​ក​១​ខ្សែ និង​លោហៈធាតុ​ពណ៌​លឿង ខ្សែដៃ​ចំនួន​១​ខ្សែ សរុប​២​ខ្សែ​ទៀត​ឃើញ​មាននៅ​នឹង​ខ្លួន​ចោរ ដែល​បញ្ជាក់​ថា បាន​កាត់​យក​ពី​អ្នក​ដទៃ​ទៀត ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង និង​វត្ថុ​តាង​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៤ មក​រា ២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។