ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

 ខេត្ត​កំពង់​ស្ពឺ ៖ ​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក ​បុរស​វ័យ​ចំណាស់​ម្នាក់​បង្ខំ​ចិត្ត​សួ​តាម​មែក​​ចារ​ងាប់​ទៅ​កាប់​ផ្លែ​ត្នោត​យក​ទៅ​លក់​យក​​លុយ​ទិញ​អង្ក​ ជា​អកុសល​បាន​ធ្លាក់​​ស្លាប់​ភ្លាម​មួយ​រំពេច​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣​ ​មករា ​២០១៦ ​ស្ថិត​នៅ​ភូមិ​ទួល​សំណាង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​ ។​

​បុរស​ចំណាស់​​រង​គ្រោះ​​​ឈ្មោៈ​ ម៉ែ​ន ​ផា​ន ​​អាយុ៧២​​ឆ្នាំ តាម​ការ​សាកសួរ​សាក្សី​ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ​បុរស​រង​គ្រោះ​បាន​ឡើង​ដើម​ចារ ​កម្ពស់​៥​ម៉ែត្រ​ រួច​​ក៏​​សួ​តាម​មែក​ចា​រងាប់់​​ទៅ​កាប់​ផ្លែ​ត្នោត​យក​ទៅ​លក់​​យក​លុយ​ទិញ​អង្ករ​​ដាំ​បាយ​ហូប​ ​ស្រាប់​តែ​​​​ធ្លាក់​​មក​ដី​បណ្តាល​ឱ្យ​​ស្លាប់​​នៅ​នឹង​កន្លែង​កើត​ហេតុ គួរ​ឱ្យសង្វេគ។​

លោក​វរ​សេនី​យ៍​ត្រី​ ឃុ​ត ​សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បានឱ្យ​​ដឹង​ថា ​ក្រោយ​ពី​សមត្ថ​ក​កិច្ច​​​ចុះ​ទៅ​​​​ធ្វើ​កោសល្យ​វិច័យ​-​ពិនិត្យ​សាកសព​រួច​​រាល់​​ បង្ហាញ​ឱ្យ​ឃើញ​ថា បុរស​​រង​គ្រោះ​ពិតជា​បាន​ធ្លាក់​ពីលើ​ដើម​ចា​រ​ពេល​​សួ​ទៅ​កាន់​ចុង​ត្នោត​​ប្រាកដ​មែន​ រួច​​ក៏​​ប្រគល់​សព​ឱ្យ​​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ ៕​