ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

កណ្តាល៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តមួយគ្រឿង បើកជ្រុលទៅបុក កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤២ និង៤៣ នៅចំណុចភូមិព្រៃបាំងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-0294  ដែលបើកបរដោយឈ្មោះ ពៅ ពិសិដ្ធ អាយុ30ឆ្នាំ នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំណែកឯរថយន្តបង្កម៉ាក FORD ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-0099 អ្នកបើកបរ ពុំត្រូវគេស្គាល់ឈ្មោះទេ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅ ពីរជើងទៅត្បូង បានជិះឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាក FORD បើកបរក្នុងល្បឿនលឿនជាន់ហ្រ្វាំង មិនទាន់បានជ្រុលទៅបុកបណ្ដាល ឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនិងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លូនបាត់។

ក្រោយពេលកើតហេតុ នគរបាលចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយគ្នា ជាក្រោយ ៕

ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់
ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់
ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់
ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត