Man Utd ត្រៀម​៣០​លាន​ផោន​ទិញយក​អ្នកចាំទី AC Milan

​កីឡា​៖​ក្លិប​បិសាច​ក្រហម Manchester United បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​៣០​លាន​ផោន​ដើម្បី​នាំយក​អ្នកចាំទី Gianluigi Donnarumma របស់ AC Milan នៅ​រដូវក្ដៅ​ខាងមុខ​សម្រាប់​ជំនួស​តំណែង​អ្នកចាំទី David de Gea​។

​     អ្នកចាំទី​សញ្ចា​តិ​អ៊ីតាលី​វ័យ​១៦​ឆ្នាំ​រូបនេះ បាន​ជាប់​ជម្រើស​ដំបូង​នៅក្នុង​ក្រុម AC Milan រដូវ​កាល​នេះ និង​ក្លាយជា​អ្នកចាំទី​ក្មេង​បំផុត​ដែលជា​ប់​១១​នាក់​ដំបូង​នៅ​ក្របខ័ណ្ឌ Serie A​។ ទម្រង់​លេង​របស់​កីឡាករ​រូបនេះ ត្រូវបាន​គេ​ប្រៀប​ទៅនឹង​អ្នកចាំទី​អ៊ីតាលី​ជើងចាស់ Gianluigi Buffon ផងដែរ​។​

​     Man Utd គ្រោង​នឹង​ដេញថ្លៃ​៣០​លាន​ផោន​ក្រោយ​ចប់​រដូវ​កាល​នេះ ខណៈដែល​បច្ចុប្បន្ន​ក្លិប​កំពុងតែ​តាមដាន​មើល​ទម្រង់​លេង​របស់​កីឡាករ អ៊ីតាលី​រូបនេះ​យ៉ាង​យកចិត្តទុកដាក់​។  

​    ​គួរបញ្ជាក់ ថា អ្នកចាំទី Donnarumma បង្ហាញ​ឲ្យ​ក្លិប AC Milan បាន​ចំនួន​១១​លើក​នៅក្នុង​រដូវ​នេះហើយ​ពេលបច្ចុប្បន្ន​នេះ​ក៏​ជាប់​ជា ជម្រើស​ទី​១​រ​សប់​ក្រុម AC Milan ផងដែរ​៕

Man Utd ត្រៀម​៣០​លាន​ផោន​ទិញយក​អ្នកចាំទី AC Milan