ប្រ​ជា​ព​ល​រដ្ឋ​​រ​​ស់​​​នៅ​​ភូ​​មិ​​សុ​​​​ខ​​សា​​​ន​​​ក្រុ​​​​ង​​​ប៉ោ​​​យ​​​ប៉ែ​​​ត​​​ចោ​​​ទ​​​ក្រុ​​​ម​​​ហ៊ុ​​​ន​​​អា​​​ន​​​កូ​​​ថា​​​បា​​​ន​​​ផ្តា​​ច់​​ផ្លូ​​វ​​ពិ​​បា​ក​​ធើ្វ​ដំ​ណើ​រ​

ប្រ​ជា​ព​ល​រដ្ឋ​ជា​ច្រើ​ន​គ្រួ​សា​រ​រ​ស់​នៅ​ក្នុ​ង​ភូមិ​សុ​ខ​សា​ន​ស្ថិ​ត​ក្នុ​ង​ស​ង្កា​ត់​និ​មិ​ត​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ បាន​ស​ម្តែ​ង​នូ​វ​ក្តី​ខឹ​ង​ស​ម្បា​រ​ ជា​ក្រុ​ម​ហ៊ុ​ន​អា​ន​កូ​វ៉ូ​ធឺ​សា​ប្លា​យ​ ដែ​ល​បា​ន​វិ​ន​យោ​គ​ទឹ​ក​ស្អា​ត​នៅ​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ខា​ង​លើ​។ ពលរដ្ឋថា៖ក្រុមហ៊ុនទឹកស្អាតកន្លងទៅបានបង្កផលប៉ះពាល់ដល់ផលដំណាំស្រែវស្សារបស់អ្នកភូមិអស់ជាច្រើនរយ​ហិ​ច​តា មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបំផ្លាញហេដ្ឋារចនា   សម្ពន្ធ័ផ្លូវចូលភូមិរបស់គាត់ជាច្រើនខ្សែ ដែ​ល​ជា​ហេ​តុ​ធើ្វ​ឲ្យ​អ្ន​ក​ភូមិ​បា​ន​ក្នុ​ង​ការ​ដឹ​ក​ជ​ញ្ជូ​ន​ផ​ល​ដំ​ណាំ​ និង ច​រា​ច​រ​ណ៍​ទៀ​ត​ផ​ង​  ។ លើសពីនេះទៅទៀតកងទាហានដែលចំណុះឲ្យតំបន់ប្រតិបត្តិ ការ សឹកក្រុងប៉ោយប៉ែតប្រចាំនៅអូរខៃដន ក៏​បា​ន​លើ​កឡើងដែរថា៖ ការអភិវឌ្ឍន៏របស់ក្រុមហ៊ុនអានកូពិតជាមិនបានផ្តល់ផលចំណេញអ្វីឲ្យអ្នកភូមិនោះទេ ពោ​ល​​គឺក្រុមហ៊ុនបានបង្កឲ្យផ្លូវជាច្រើនខែ្សត្រូវរងការខូចខាត ហើយមិនជួសជុលឲ្យអ្នកភូមិវិញឡើយ ។ ឆ្លើ​យ​ត​ប និ​ង​ បញ្ហានេះលោក បាល់ សេដ្ឋា ចៅសង្កាត់និមិ្មតបានឲ្យដឹងមកថា៖ បញ្ហា​ផ​ល​ប៉ះ​ពា​ល់​ដោ​យ​សា​រ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៏​ក្រុ​ម​ហ៊ុ​នផលិតទឹកស្អាតអានកូនោះគឺពិតជាកើតមាន ហើ​យ​ក​ន្ល​ង​ម​ក​លោ​ក​ក៏​បា​ន​ធើ្វ​រ​បា​យ​កា​រ​ណ៍​ដា​ក់​ជូ​ន​ចៅ​ហ្វា​យ​ក្រុ​ង​ហើ​យ​ដែ​រ​តែ​គ្មា​ន​ល​ទ្ធ​ផ​ល​សោះ​  ។  បែបណាក៏ដោយចុះនៅព្រឹកមិញនេះសារព័ត៏មានយើងបានព្យាយាមសាកសួរទៅតំណាងក្រុមហ៊ុនដែរ តែ​មិ​ន​អា​ចទាក់ទងបានឡើយ ។ ចំណែកលោកងោមេងជ្រូន អ​ភិ​បា​ល​ក្រុង​ប៉ោ​យ​បែ​ត​ដែ​ល​គេ​មើ​ល​ឃើ​ញ​ថា​ ៖​ម​ន្ត្រី​រូប​នេះ​មាន​កា​រ​ស្និ​ទ​ស្នា​​ល​ជា​មួយ​ក្រុ​ម​គ្រួ​សា​រ​រ​ប​ស់​លោ​ក​ឧ​ក​ញ៉ា​ដ​ង្ខៅ កា​ស៊ី​ណូ​ នា​ព្រឹ​ក​ថ្ងៃ​ទី ១២ មករា នេះ​មិ​ន​អា​ច​សុំ​ឲ្យ​លោ​ក​ប​ក​ស្រា​យ​បា​ន​ទេ  ព្រោះទូរសព្ទ័របស់មិនអាចទាក់ទងបាន  បើ​ទោះ​ជា​បែ​ប​នេះ​ក្តី​គេ​ស​ង្ឃឹ​ម​ថា​លោ​ក​អ​ភិ​បា​ល​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​នឹ​ង​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​ដ​ល់​មូល​ដ្ឋា​ន​ជា​ក់​ស្តែ​ង​ដើ​ម្បី​ឲ្យ​បា​ន​ដឹ​ង​ពី​ទុ​ក្ខក​ង្វ​ល់​រ​ប​ស់​អ្ន​ក​ភូ​មិ​នោះ​ជាមិ​ន​ខា​ន ​៕ ដោយ៖ ផលា

  • ប្រ​ជា​ព​ល​រដ្ឋ​​រ​​ស់​​​នៅ​​ភូ​​មិ​​សុ​​​​ខ​​សា​​​ន​​​ក្រុ​​​​ង​​​ប៉ោ​​​យ​​​ប៉ែ​​​ត​​​ចោ​​​ទ​​​ក្រុ​​​ម​​​ហ៊ុ​​​ន​​​អា​​​ន​​​កូ​​​ថា​​​បា​​​ន​​​ផ្តា​​ច់​​ផ្លូ​​វ​​ពិ​​បា​ក​​ធើ្វ​ដំ​ណើ​រ​已关闭评论
  • 7 views
  • Hide Sidebar
    A+