បុគ្គលិក​របស់​ក្រុមហ៊ុន​អេ​ហ្សិត​នៅ​ផ្លូវជាតិ​លេខ​៤​មកជួប​ជុំគ្នា​រង់ចាំ​ការសម្រេច​ពី​ក្រុមហ៊ុន​

​ភ្នំពេញៈ​បុគ្គលិក​របស់​ក្រុមហ៊ុន​អេ​ហ្សិត​ឌី​ស្ទ្រី​ប្យូ​ហ្សិ​ន​( AZ Distribution Co.)​ដែល​បាន​វិនិយោគ​លើផ្លូវ​ជាតិ​​លេខ​៤​នៅត្រង់​កន្លែង​បញ្ជា​ឱ្យ​បង់ប្រាក់​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាច្រើន​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​បានមក​ជួបជុំគ្នា​រង់ចាំ​ការសម្រេច​ណាមួយ​ពី​ក្រុមហ៊ុន​បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​​ការ លុបចោល​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុ​នេះ​កាលពី​ថ្ងៃទី​១៣​ខែមករា​រួចមក​។​

បុគ្គលិក​របស់​ក្រុមហ៊ុន​អេ​ហ្សិត​នៅ​ផ្លូវជាតិ​លេខ​៤​មកជួប​ជុំគ្នា​រង់ចាំ​ការសម្រេច​ពី​ក្រុមហ៊ុន​usp=sharing

0B5gqN3FWIxPzU25zbzB1dzJyVHc/view?

គួរបញ្ជាក់​ថា​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អេ​ហ្សិត​កាលពី​ថ្ងៃទី​២៨ ខែ​មិនា​​ឆ្នាំ​២០០១​ស្តីពី​ការយក​កម្រៃ​សេវា​ថែ​ទាំង​និង​ជួសជុល​ផ្លូវជាតិ​លេខ​៤​។​ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៦​បានប្រកាស​ស្តីពី​រាជ​រដ្ឋា​ភិ​បា​​ល​បា​នង​លុបចោល​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អេ​ហ្សិត​លើ​បញ្ហា​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ម៉ោង 00:00​នាទី​​ឈានចូល​ថ្ងៃទី​១៤​ខែមករា តទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អាចធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៤ ដោយ​​មិនមាន​ការបង់ប្រាក់​បន្តទៅទៀត​។ ក្រោយ​ការប្រកាស​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​ស​ម្រេ​​ច​ជា​ផ្លូវការ​មួយ ដោយ​លុបចោល​កិច្ចព្រមព្រៀង​លើ​ការផ្តល់សេវា​ថែទាំ យក​កម្រៃ​និង​ជួសជុល​ផ្លូវជាតិ​​លេខ​៤ ជាមួយ​ក្រុមហ៊ុន​អេ​ហ្សិត ផងដែរ​៕ដេប៉ូ​

usp=sharing

0B5gqN3FWIxPzTE1JclZzemJYVDA" />