ស្រវឹងស្រា​ដក​កាំភ្លើងខ្លី​សម្ញែង បែរជា​ត្រូវ​ប៉ូលិស​ចាប់​ឆែកឆេរ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឆែកឆេរ​និង​សួរនាំ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី​សំ​ញ៉ែង​នៅក្នុង​ហាង​ផឹកស៊ី បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ ១១​ នឹង​ ៤០​នាទី​យប់​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ ផែ​ថ្ម តាម​បណ្តោយ​ផ្លូវ​លេខ ៣៩ កែង​នឹង​ផ្លូវ​លេខ ៨២ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ស្រវឹងស្រា​ដក​កាំភ្លើងខ្លី​សម្ញែង បែរជា​ត្រូវ​ប៉ូលិស​ចាប់​ឆែកឆេរ​

ប្រភព​ពត៌មាន​ពី​សន្តិសុខ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​បុរស​ខាងលើ​មាន​គ្នា ៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផង​នោះ បាននាំគ្នា​ចូល​ផឹកស៊ី​នៅក្នុង​ហាង​ខាងលើ ខ​ណះ​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ស្រាប់តែ​ក្មេងស្ទាវ​មួយក្រុម​ដែល​អង្គុយ​ក្បែរ​នោះ មិនដឹង​ជាមាន​រឿង​អី​ទេ​បាន​ទាញ​ដប​ស្រា​បោក​បែក​ខ្ទាត​ពេញ​ក្រោម​ជើង ឃើញ​ដូច្នេះ​ម្ចាស់​ហាង​ក៏ដូចជា​សន្តិសុខ​បាន​ចូលទៅ​សម្របសម្រួល ពេលនោះ​បុរស​រូបនោះ​ក៏បាន​ដក​កាំភ្លើង​សំ​ញ៉ែង​ដាក់​នៅលើ​តុ ដើម្បី​អួតអាង​ថា​ខ្លួន​មាន​កាំភ្លើង ។ មួយសន្ទុះ​ក្រោយមក​បុរស​ខាងលើ​បាន​ចេញទៅ​ក្រៅ​ដើម្បី​យក​ម៉ូតូ​ជិះ​ចេញ ពេលនោះ​អ្នកយាម​ម៉ូតូ​ក៏បាន​សុំ​សំបុត្រ តែ​បែរជា​បុរស​ម្នាក់​នោះបាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​បង្ហាញ អ្នកយាម​ម៉ូតូ​ទៅវិញ ធ្វើ​ឱ្យគេ​ភ័យ​ស្លន់ស្លោរ​និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ឱ្យ​ចុះមក​អន្តរាគមន៍​ផងដែរ ។

ស្រវឹងស្រា​ដក​កាំភ្លើងខ្លី​សម្ញែង បែរជា​ត្រូវ​ប៉ូលិស​ចាប់​ឆែកឆេរ​

ភ្លាមៗ​នោះ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែង និង បាន​ហៅ​បុរស​ខាងលើ​ដើម្បី​ធ្វើការ​ឆែកឆេរ និង បាន​នាំខ្លួន​យកទៅ​សួរ​នាំនៅ​ទីបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌ ។​ ប៉ុន្តែ​ក្រោយពី​ធ្វើការ​សួរនាំ​និង​ពិនិត្យ​រួចមក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ មិនបាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្លាំង​តម្រួត​បទបញ្ជា ដែល​ដក​កាំ​ភ្លង​ខ្លី​នោះទេ ដោយសារ​តែមាន​ឯកសារ​គ្រប់គ្រាន់​ក្នុងការ​កាន់កាប់​អាវុធ​ស្របច្បាប់ ហើយក៏​មិនទាន់បាន​ប្រព្រឹត្ត​អ្វី​ឱ្យ​ខុស​ធ្ងន់ធ្ងរ​នោះដែរ គ្រាន់តែ​ដកហូត​កាំភ្លើងខ្លី​ជា​បណ្តោះអាសន្ន ព្រោះ​បុរស​រូបនោះ​កំពុងតែ​ស្រវឹងស្រា ខ្លាច​បង្ក​ការបាញ់បោះ​នៅតាម​ដងផ្លូវ ឬ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ ៕ TV5

ស្រវឹងស្រា​ដក​កាំភ្លើងខ្លី​សម្ញែង បែរជា​ត្រូវ​ប៉ូលិស​ចាប់​ឆែកឆេរ​