Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ


Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

Arsene Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ជួយ​ផ្ដល់​ដំបូន្មាន​ល្អ​មួយ​ដល់​​អ្នកចាត់ការ​ក្រុម​ Liverpool លោក​ Jurgen Klopp បន្ទាប់​ពី​អ្នកចាត់ការ​រូប​នេះ ​លោត​អបអរ​​កញ្ជ្រោល​មួយ​ទំហឹង ​ពេល​​ហង្ស​ក្រហម តាម​ស្មើ​​កាំភ្លើង​ធំ ៣-៣ ​នៅ​ចុង​ម៉ោង​យប់​មិញ។

 

Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

 

​Wenger បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ប្រាប់​គាត់ (Klopp) ​ឲ្យ​សម្រួល​អារម្មណ៍ ព្រោះ​អាជ្ញាកណ្ដាល​អាច​នឹង​ដេញ​គាត់​​ចេញ​​ពី​បន្ទាត់​ទី ឲ្យ​ទៅ​អង្គុយ​ខាង​លើ។ គាត់​​​បាន​ប៉ះ​ទង្គិច​ជាមួយ​មន្ត្រី​អាជ្ញាកណ្ដាល​ទី​៤​តិច​តួច​មក​ហើយ​ តែ​ខ្ញុំ​មិន​ដឹង​មូលហេតុ​ទេ។ យ៉ាងណា​ គ្មាន​បញ្ហា​អ្វី​ទេ ហើយ​ក៏​មិន​ប៉ះពាល់​អ្វី​ដែរ”។

 

ក្នុង​ការ​ប្រកួត​​ធំ​ដ៏​កក្រើក ដែល​មាន​គ្រាប់​បាល់​ដល់​ទៅ​៦​គ្រាប់​យប់​មិញ​នេះ ​គឺជា​ជំនួប​គ្នា​នៅ​ Premier League លើក​ដំបូង​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ Klopp និង​អ្នកចាត់ការ​ចាស់​វស្សា​​សញ្ជាតិ​បារាំង​ Wenger ខណៈ​ដែល​អ្នក​ទាំង​ពីរ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ល្អ ពុំ​បាន​​ឌឺដង​ដល់​គ្នា​អ្វី​ឡើយ៕

 

Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

 

Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

 

Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

 

Wenger ​ថា​លោក​បាន​​​ផ្ដល់​ដំបូន្មាន​ល្អ​​មួយ​ដល់​ Klopp​ យប់​មិញ

 

 

-ចុចអាន៖ ហង្ស​ក្រហម​ តាម​ស្មើ​កាំភ្លើង​ធំ ​នៅ​ចុង​ម៉ោង​យ៉ាង​ភ្ញាក់​ផ្អើល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror