Barcelona មិន​ចង់​ឲ្យ Kaka ធ្វើ​ជា​អ្នក​ប្រគល់​ពាន​ដល់ Messi

Barcelona មិន​ចង់​ឲ្យ Kaka ធ្វើ​ជា​អ្នក​ប្រគល់​ពាន​ដល់ Messi

នៅ​ក្នុង​ពិធី​ប្រកាស​លទ្ធផល Ballon d’Or កាល​ពី​ថ្ងៃចន្ទ​ Kaka គឺ​ជា​អ្នក​ប្រគល់ពាន​កីឡាករ​ល្អ​បំផុត​ទៅ​​ឲ្យ​​ Lionel Messi ​ដែល​បាន​ឈ្នះ​ជា​លើក​ទី​៥។

 

បើ​តាម​ប្រភព The Mirror ក្លិប Barcelona បាន​ព្យាយាម​ប្រឆាំង​នឹង FIFA ដែល​ចាត់ Kaka ធ្វើ​ជា​អ្នកប្រគល់​ពាន​ដល់​កីឡាករ​វ័យ២៨ឆ្នាំ។ ការ​តវ៉ា​របស់​ក្លិប​យក្ស​មក​ពី Catalan ព្រោះ​មូលហេតុ​ចង់​ឲ្យអតីតកីឡាករ​របស់​ពួកគេ ២​រូប​គឺ Luis Suarez (អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដែល​ធ្លាប់​ឈ្នះ Ballon d’Or ក្នុង​ឆ្នាំ ១៩៦០) និងHristo Stoichkov ធ្វើ​ជា​អ្នក​ប្រគល់​ពាន​ឲ្យ Messi ជំនួស​វិញ។

 

Barcelona មិន​ចង់​ឲ្យ Kaka ធ្វើ​ជា​អ្នក​ប្រគល់​ពាន​ដល់ Messi

 

យ៉ាង​ណា​ក៏​ដោយ FIFA នៅ​តែ​រក្សា​ជំហរ​រើស​យក Kaka ដែល​ធ្វើ​ឲ្យ​កីឡាករ​វ័យ៣៣ឆ្នាំ ​ក្លាយ​ជា​បុគ្គល​ទី​៥​ដែល​ប្រគល់​ពាន​ដល់ Messi បន្ទាប់​ពី​លោក Pep Guardiola, អតីត​កីឡាករ​ប្រេស៊ីល Ronaldo, Fabio Cannavaro និង Michel Platini។

 

Kaka អតីត​អ្នក​នាំ​លេង​សញ្ជាតិ​ប្រេស៊ីល ​គឺជា​កីឡាករ​ចុងក្រោយ​ដែល​ឈ្នះ Ballon d’Or ដែល​ក្រោយ​មក Ronaldo និង Messi ជា​អ្នក​ឆ្លាស់​គ្នា​លើក​ពាន​​នេះ​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

 

ចុចអាន៖ Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport