កាំភ្លើង​ធំ​ ទិញ​បាន​ខ្សែ​បម្រើ​ពី​ Basel ​អាច​លេង​​បាន​​នៅ​ថ្ងៃ​អាទិត្យ


កាំភ្លើង​ធំ​ ទិញ​បាន​ខ្សែ​បម្រើ​ពី​ Basel ​អាច​លេង​​បាន​​នៅ​ថ្ងៃ​អាទិត្យ

ក្លិប​កាំភ្លើង​ធំ Arsenal ទិញ​បាន​ខ្សែ​បម្រើ​ Mohamed Elneny ពី​ក្លិប​ FC Basel ផ្លូវការ​ហើយ នូវ​តម្លៃ​​៥​លាន​ផោន​ (ជាង​៧,២​លាន​ដុល្លារ) ​ហើយ​កីឡាករ​រូប​នេះ​ អាច​នឹង​ចូល​លេង​បាន ក្នុង​ការ​ប្រកួត​ Premier League ប៉ះ​ Stoke City ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

 

កាំភ្លើង​ធំ​ ទិញ​បាន​ខ្សែ​បម្រើ​ពី​ Basel ​អាច​លេង​​បាន​​នៅ​ថ្ងៃ​អាទិត្យ

 

អ្នកចាត់ការ​ Arsene Wenger ​បាន​និយាយ​ បន្ទាប់​ពី​ក្រុម​របស់​លោក​ បញ្ចប់​លទ្ធផល​ស្មើ​ ៣-៣ ទល់​នឹង​ Liverpool យប់​មិញ​ថា៖ “Elneny ​បាន​មក​ចូល​រួម​ជាមួយ​ពួក​យើង​ហើយ ​ហើយ​យើង​នឹង​ឃើញ​ បើ​គាត់​អាច​​បង្ហាញ​ខ្លួន​​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ”។

 

Elneny កីឡាករ​ជម្រើស​ជាតិ​អេហ្សីប វ័យ​២៣​ឆ្នាំ ​​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ឡុងដុង​​ម្សិល​មិញ​ ខណៈ​ដែល​រូប​គេត្រៀម​នឹង​ចុះ​កុងត្រា​៤​ឆ្នាំ​កន្លះ​នៅ Emirates Stadium៕

 

​សូម​ទស្សនា​ទម្រង់​លេង​របស់​ Elneny ខាង​ក្រោម៖

 

 

-ចុចអាន៖ Wenger ជឿ​ជាក់​ថា Arsenal នឹង​លើក​ពាន Premier League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Skysports