​របៀប​លុបមុខ​ឱ្យ​ទារក​

​របៀប​លុបមុខ​ឱ្យ​ទារក​

​នៅពេល​ដែល​អ្នក​ងូតទឹក​ឱ្យ​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​របៀប​នៃ​ការ​លុបមុខ​ឱ្យគេ ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​ធ្វើឱ្យ​កូន​ឈ្លក់​បាន ហើយ​ធ្វើឱ្យ​គេ​មាន​គ្រោះថ្នាក់​ទៀតផង​។ តើ​គួរតែ​លុបមុខ​ឱ្យ​កូន​តាម​របៀប​ណា​ខ្លះ​ទៅ​?

​ដំបូង​អ្នក​ត្រូវតែ​ពរ​កូន​ដាក់​នៅ​ដៃ​ឆ្វេង​អ្នក ដោយ​ដាក់​កូន​នៅ​ជាប់​ខ្លួន ហើយ​យក​ម្រាមដៃ​ឆ្វេង​អ្នក​ទប់​ក្បាល​របស់​កូន​ឱ្យ​ជាប់ នោះ​វា​នឹង​អាច​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​ថែមទាំង​អាច​ការពារ​កូន​មិនឱ្យ​មាន​គ្រោះថ្នាក់​ដោយ​របូត​ចេញពី​ដៃ​ទៀតផង​។​

នៅពេល​ដែល​អ្នក​លុបមុខ​ឱ្យ​កូន អ្នក​ត្រូវ​តែ​យក​តែ​ទឹកលុប​បាន​ហើយ មិន​ត្រូវ​ប្រើ​សាប៊ូ​នោះទេ ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ជា​ខ្លាំង ដោយ​នៅពេល​ដែល​អ្នក​លុប អ្នក​អាច​យក​ដៃស្តាំ​កាន់​ក្រណាត់ រួច​ជ្រលក់​ទឹក ពូត​ឱ្យ​ស្ងួត លា​វា​ឱ្យ​ត្រង់ រួច​អ្នក​ត្រូវ​តែ​យក​ចង្អុ​រដៃ​អ្នក​ខ្ចប់​ក្នុង​ក្រណាត់​នោះ រួច​យកមក​ជូត​នៅ​ជុំវិញ​ភ្នែក​ខាងស្តាំ​របស់​កូន រួច​ទើប​ប្តូរ​ក្រណាត់​មួយ​ចំហៀង​ទៀត ជូត​ភ្នែក​ម្ខាង​ទៀត​របស់​កូន រួច​ទើប​ជូត​ច្រមុះ និង​ថ្ពាល់ ចុង​ក្រោយ​ជូ​តមាត់​ជា​ការ​ស្រេច ត្រចៀក​ក៏​ត្រូវតែ​ជូត​ដែរ ដោយ​អ្នក​ត្រូវតែ​ប្តូរ​ចំហៀង​នៃ​ក្រណាត់​អ្នក​ជានិច្ច មិន​ត្រូវ​យក​តែ​កន្លែង​ដ​ដែរៗ​មក​ជូត​ឱ្យ​កូន​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។