​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​


​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

ការ​ធ្វើ​ដំណើរ​តាម​​រថយន្ត​នៅ​ពេល​រាត្រី​ អាច​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ជាង​ពេល​ថ្ងៃ​ ​ព្រោះ​ពេល​វេលា​នោះ​ពន្លឺ​មិន​មាន​គ្រប់​គ្រាន់​នោះ​ឡើយ​ ទោះ​បី​ជា​រថយន្ត​អ្នក​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ក្ដី។

 

ខាង​ក្រោម​ជា​គន្លឹះ​ខ្លីៗ​ជូន​ដល់​អ្នក​បើក​បរ​រថយន្ត​ពេល​យប់​ពី​ក្រុម​ប្រឹក្សា​សុវត្ថិភាព​ជាតិ​របស់ (NSC)​ សហរដ្ឋអាមេរិក​​៖

 

១. កំណត់​ភ្លើង​បំភ្លឺ​ផ្លូវ​ឲ្យ​ចំ​គោលដៅ៖

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

 

នៅ​លើ​រថយន្ត​ស៊េរី​ថ្មី​មួយ​ចំនួន​ភ្លើង​បំភ្លឺ​ផ្លូវ​ហាក់​មាន​សភាព​ទាប​ដែល​បំភ្លឺ​មិន​ចំ​គោល​ដៅ ដូច​នេះ​អ្នក​គួរ​កំណត់​វា​ឲ្យ​មាន​សភាព​ខ្ពស់​បន្តិច។​ ប្រសិន​បើ​ចង់​កំណត់​ដោយ​ខ្លួន​ឯង​គួរ​ធ្វើ​តាម​វិធី​ណែនាំ​ដែល​មាន​ក្នុង​សៀវភៅ​របស់​រថយន្ត​នីមួយៗ​ ឬ​ទៅ​កាន់​យានដ្ឋាន​ណា​មួយ​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ដោះ​ស្រាយ។ ត្រូវ​ប្រាកដ​ថា​ភ្លើង​របស់​អ្នក​បំភ្លឺ​ចំ​គោល​ដៅ​ និង​មិន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មក​ពី​ទិស​បញ្ច្រាស​គ្នា​ស្រវាំង​ភ្នែក។

 

​​​​​២. បន្ថយ​ពន្លឺ​តាប្លូ​៖

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

ការ​បន្ថយ​ភ្លើង​តាប្លូ​ឡាន​​ក៏​​ជួយ​បង្កើន​សុវត្ថិភាព​ពេល​បើក​បរ​បាន​មួយ​កម្រិត​ដែរ​ ហើយ​បើ​សិន​ជា​បិទ​ភ្លើង​នោះ​តែ​ម្ដង​គឺ​កាន់​តែ​ល្អ។

 

៣. កុំ​​សម្លឹង​ចំ​ភ្លើង​រថយន្ត​ដែល​មក​ពី​បញ្ច្រាស​ទិស

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

 

៤. ប្រសិន​បើ​ពាក់​វ៉ែន​តា​ត្រូវ​ប្រាកដ​ថា​ នោះ​មិន​មែន​ជា​វ៉ែន​តា​ដែល​ចំណាំង​ប្លាត​

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

 

៥. សម្អាត​កញ្ចក់​ខាង​មុខ​ឲ្យ​បាន​ស្អាត​មុខ​ចេញ​ដំណើរ​ម្ដងៗ

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

 

៦. កុំ​បើក​បរ​លឿន​ជ្រុល​ព្រោះ​អាច​ធ្វើ​ឲ្យ​ភ្នែក​ចាប់​យក​រូបភាព​មិន​ទាន់​​​​​​

 

​គន្លឹះ​ខ្លីៗ​ដើម្បី​បើក​បរ​រថយន្ត​​​ផ្លូវ​ឆ្ងាយ​​នា​ពេល​យប់​ដោយ​សុវត្ថិភាព​

 

៧. ទទួល​ទាន​ភេសជ្ជៈ​ដែល​ជួយ​កុំ​ឲ្យ​ងងុយ​គេង​ដូច​ជា​កាហ្វេ​ជា​ដើម

 

៨. យល់​ល្អ​គួរ​តែ​ធ្វើ​ដំណើរ​ដោយ​មាន​គ្នា​ដើម្បី​កាន់​តែ​សុវត្ថិភាព

​​​​
​​

ចុច​អាន៖ ពិនិត្យ​ឡាន​តាម​វិធី​សាមញ្ញ​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ NSC​​​​​​​​​