លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ជូន សមាជិកព្រឹទ្ធសភា ក៏ដូចជាមហាជនឲ្យបានជ្រាបថា “ការធ្វើចរាចរសត្វ ក្នុងស្រុកមិនមានការ ហាមឃាត់នោះឡើយ តែសុំឲ្យមានលិខិត បញ្ញាក់សុខភាពសត្វ ពីពេទ្យសត្វសិន មុននឹងនាំទៅកន្លែងមួយទៀត ចៀសវាងការចម្លងរោគ ពីតំបន់មួយទៅតំបន់មួយ”។

ស្រាយបំភ្លឺទៅនឹងការ លើកឡើងនូវសំនួរ និងសំណូមពររបស់លោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងសម័យប្រជុំ ពេញអង្គរបស់ព្រឹទ្ធសភា និតិកាលទី៣ នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦នេះ ដែលថា “សុំឲ្យមានការបន្ធូបន្ថយ ចំពោះការនាំ គោ ក្របី ពពែ ចេញពីភូមិមួយទៅភូមិមួយ និងពីតំបន់មួយទៅ តំបន់មួយទៀតក្នុងស្រុក របស់ប្រជាកសិករ ដែលជាការដោះដូរ សម្រាប់យកទៅប្រើប្រាស់ និងជួយសម្រួលដល់ការ ប្រកបការងារចិញ្ចឹមសត្វ របស់ពួកគាត់”។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានលើកឡើងទៀតថា “សព្វថ្ងៃគេឃើញមានការ នាំចូលសត្វពីប្រទេស ជិតខាងនៅឡើយ ដែលជាហេតុធ្វើឲ្យ ប្រជាកសិករខ្មែរ ប្រកបមុខរបចិញ្ចឹមសត្វ មានបញ្ហាប្រឈម” ។ ម៉្យាងទៀតលោកស្នើឲ្យ ធ្វើតេស្តសត្វគ្រប់ប្រភេទ មុននឹងអនុញ្ញាតិឲ្យនាំចូល មកលក់នៅក្នុងស្រុកព្រោះថា “មានសត្វនាំចូលមួយចំនួន បានប្រើប្រាស់ថ្នាំចាក់ឬសារជាតិ អ្វីម៉្យាងអាចជំនួសចំណីអាហារ បានរហូតពី ៤ទៅ ៥ថ្ងៃឯណ្ណោះ”។ លើសពីនេះលោក ឈិត គឹមយាត បានស្នើឲ្យក្រសួងសាម៉ី ជួយរកទីផ្សារឲ្យប្រជាកសិករខ្មែរ និងរកវិធានការក្នុងការ ពិនិត្យគុណភាព ដើម្បីនាំចេញសត្វទៅ ក្រៅប្រទេសវិញផង។

ទាក់ទិននឹងការឡើកឡើងខាងលើ លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា “ ពាក់ព័ន្ធនិងការ ចិញ្ចឹមសត្វ សុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាចំណុចផ្សេងទៀតនោះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជាសេនាធិការ បានយកចិត្តទុកដាក់ខ្លាំង ណាស់ ទាំងការចិញ្ចឹម សុខភាព និង ផលិតកម្ម ទាំងកសិដ្ឋានខ្នាតធំ និងតូច គឺបានចេញជា អនុក្រិត្យ និងប្រកាសណែនាំជានិច្ច រហូតដល់ពេលនេះ រាជរដ្ឋាភិបាលគិតថា ត្រូវតែមានច្បាប់ ដើម្បីជាឆ័ត្រគ្របដណ្តប់ លើបទបញ្ជាទាំងឡាយដែលបាន កំណត់រួចមកហើយនោះ ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ច្បាប់ដែលមាន៣២ជំពូក និង១២៤មាត្រានេះ មានការជួយការពារ និងឧបត្ថម្ភចំពោះ កសិករដែលធ្វើអាជីវកម្ម សត្វមានលក្ខណៈជា គ្រួសារនិងខ្នាតតូច ដើម្បីសម្រួលដល់ការចិញ្ចឹម សត្វក៏ដូចជាលើកកម្ពស់ ជីវភាពរស់នៅរបស់ ពួកគេឲ្យរួចពីភាពក្រីក្រ”។ ចំពោះការធ្វើចរាចរសត្វ នៅក្នុងប្រទេសវិញ លោករដ្ឋមន្រ្តីថា ”គឺពុំចាំបាច់សុំច្បាប់ទេ ប៉ុន្តែត្រូវមានការបញ្ចាក់ពីពេទ្យសត្វ ក្រែងសត្វទាំងនោះមានជំងឺឆ្លង អាចឆ្លងទៅសត្វដទៃទៀត នៅពេលដឹកមក (ម្ខាងត្រូវប្រឹតព្រៀង និងម្ខាងកុំឲ្យតឹងពេក) ដូច្នេះត្រូវតែចងក្រង ឲ្យបានជាក់ច្បាស់”។

លោក អ៊ុក រ៉ាប៊ុន បន្ថែមថា “បើសិនជាត្រូវនាំសត្វឆ្លងដែន ទាំងឆ្លងដែនទឹក និងឆ្លងដែនគោកក៏ត្រូវតែ មានការបញ្ជាក់ពី សុខភាពអនាម័យ ការត្រួតពិនិត្យបច្ចេកទេស និងការនាំចូល របស់ច្បាប់ដែរ “។ យ៉ាងណាលោកថា រាល់ការងារចិញ្ចឹមសត្វក្នុងស្រុក និងការនាំសត្វចូល ពីបរទេសគឺសុទ្ធតែបានចែង យ៉ាងច្បាស់នៅក្នុងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វនេះទាំងអស់ គ្រាន់តែសម្រេចលើការ អនុវត្តន៍ច្បាប់ថា មានប្រសិទ្ធភាពកម្រិតណា នៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ការធ្វើចរាចរសត្វជាអន្តរជាតិ ហើយនិងនៅក្នុងប្រទេស គឺចៀសមិនផុតពីការ នាំចូលខុសច្បាប់នោះទេ ដោយសារការនាំចូល ឬនាំចេញតាមច្បាប់ គឺត្រូវមានគ្រប់លក្ខខណ្ឌ ដែលមានចែងនៅក្នុងច្បាប់យើង និងច្បាប់អន្តរជាតិ៕

លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ

លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ

លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ

លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ

លោក អ៊ុក រ៉ាប៊ុន៖ ការធ្វើចរាចរសត្វ ក្នុងស្រុក មិនមានការ ហាមឃាត់ឡើយ