កម្ពុជា ចុះកិច្ចព្រមព្រៀង ជាមួយហុងគ្រី លើវិស័យ ពាណិជ្ជកម្មនិង សេដ្ឋកិច្ច

ភ្នំពេញ ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្ដ្រីការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លើពាណិជ្ជកម្ម សេដ្ឋកិច្ច ដែលនឹងធ្វើឲ្យប្រទេសពីរមានទំនាក់ ទំនងពាណិជ្ជកម្ម កាន់តែល្អប្រសើរបន្ថែមទៀត។

កម្ពុជានឹងសម្រេចបាននូវទំហំសេដ្ឋកិច្ច ៧% នៅក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ ដែលអាចមានការប្រកួត ប្រជែង។ ខណៈដែលប្រទេសហុងគ្រី កំពុងមានចំណាប់អារម្មណ៍ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជា មួយកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា ក្រុមហ៊ុន កម្ពុជា និងក្រុមហ៊ុន ហុងគ្រី ធ្វើការជាមួយគ្នា នឹងជំរុញ ពាណិជ្ជកម្ម ប្រទេសទាំងពីរ ហើយក្រុមហ៊ុនដែលឲ្យខ្ចីប្រាក់មាន ការប្រាក់ទាប។  ហុងគ្រី ក៏ចូលរួមចំណែកជួយស្តារនិស្សិតកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍  និងផ្តល់ឱកាសឲ្យ សិក្សានៅប្រទេសហុងគ្រីផងដែរ។

លោក ពិទ័រ ហ្ស៊ីហ្សារតូ បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាបានសម្រេចកំណើតសេដ្ឋកិច្ចប្រហែល៧% ក្នុងរយៈពេលពីរ ទៅបីឆ្នាំខាងមុខនេះ ហើយប្រទេសកម្ពុជា មានមោទនភាពខ្ពស់ ។ ខ្ញុំជឿជាក់ថា ប្រសិន ប្រទេសកម្ពុជាអាចរក្សាកំណើត សេដ្ឋកិច្ច៧%បន្ដទៅមុខទៀត និងមានភាពប្រកួតប្រជែង។ ប្រទេសហុងគ្រី មានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការទំនាក់ ទំនងលើវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ចជាមួយកម្ពុជា”។

សូមបញ្ជក់ថា លោក ពិទ័រ ហ្ស៊ីហ្សារតូ បានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៤មករា ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងប្រទេសទំាងពីរ៕

កម្ពុជា ចុះកិច្ចព្រមព្រៀង ជាមួយហុងគ្រី លើវិស័យ ពាណិជ្ជកម្មនិង សេដ្ឋកិច្ច

កម្ពុជា ចុះកិច្ចព្រមព្រៀង ជាមួយហុងគ្រី លើវិស័យ ពាណិជ្ជកម្មនិង សេដ្ឋកិច្ច