កម្ពុជាស្នើ ឲ្យរដ្ឋមន្ដ្រី ការបរទេស និងពាណិជ្ជកម្មហុងគ្រី ជួយជំរុញ ការនាំអង្ករពីកម្ពុជា ទៅប្រទេសហុងគ្រី

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើដល់រដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ជួយជំរុញការនាំចេញអង្ករ និងផ្លែឈើពីកម្ពុជា ទៅកាន់ប្រទេស ហុងគ្រី។ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាបានផលិតអង្ករ កាន់តែច្រើន ឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

ការស្នើពីសំណាក់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នៅពេលនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថខាលើកិច្ចព្រមព្រាង ពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយលោក ពិទ័រ ហ្ស៊ីហ្សារតូ(Peter Szijjarto) រដ្ឋមន្ដ្រីការបរទេស និង ពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅឯទីស្តីការក្រសួងការបរទេសកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីចុះហត្ថលេខាបានបញ្ចប់លោក ឧបនាយករដ្ឋមន្រ្តីហោ ណាំហុងរដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការដាក់តំណាង ការរិយាល័យពាណិជ្ជកម្មនៅកម្ពុជា នាថ្ងៃអនាគតខាងមុខនេះ លោករំពឹងថា ប្រទេសហុងគ្រី និងបន្តជួយជំនរុញថែមទៀត នូវការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ពិសេសការនាំអង្ករ និងផ្លែឈើចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសហុងគ្រី ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាបានប្រឹងប្រែងផលិតអង្ករយ៉ាងច្រើន សម្រាប់នាំចេញទៅក្រៅប្រទេស។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា” កន្លងមកកម្ពុជាបាននាំ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាអង្ករទៅកាន់ទីផ្សារអ៊ឺរ៉ុប និងប្រទេសហុង គ្រី បានយ៉ាងច្រើន ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា ប្រទេសហុងគ្រី និងបន្តជំរុញការនាំចេញអង្ករ និងផ្លែឈើពីកម្ពុជាទៅកាន់ប្រទេសហុង គ្រីបានកាន់តែច្រើនឡើងថែមទៀត។ ស្របពេលដែលអង្កររបស់កម្ពុជា បានផលិតកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ”។

លោកបានមានប្រសាសន៍បញ្ជាក់ថា ជាការឆ្លើយតប លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្ដ្រីការបរទេស និង ពាណិជ្ជកម្មនៃប្រទេសហុងគ្រី បានសន្យាថា និងជួយជំរុញនូវការនាំចូលផលិតផល ពីកម្ពុជាទៅកាន់ប្រទេសហុង គ្រី។លើសពីនេះលោក ពិទ័រ ហ្ស៊ីហ្សារតូ ក៏បានប្រៀបធៀបផ្លែស្វាយ ដែលលក់នៅកម្ពុជាមានតម្លៃថោកជាង ផ្លែស្វាយដែលលក់នៅប្រទេសហុង គ្រី ពោលគឺនៅកម្ពុជា មួយផ្លែ តែមួយពាន់រៀល ចំណែកនៅប្រទេសហុង គ្រី វិញមួយផ្លែមានតម្លៃ១ដុល្លារ។ លោក ពិទ័រ រំពឹងថា នៅពេលដែលប្រទេសហុងគ្រី ដាក់តំណាងការរិយាល័យពាណិជ្ជកម្ម នៅកម្ពុជានាថ្ងៃខាងមុខនេះ ការទំនាក់ទំនងគ្នារបាងហុង គ្រី និងកម្ពុជាលើការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសហុងគ្រី ហើយកម្ពុជា ក៏អាចនាំចូលនូវបច្ចេកវិទ្យាមួយចំនួនបីហុងគ្រី មកកាន់កម្ពុជាផងដែរ៕

កម្ពុជាស្នើ ឲ្យរដ្ឋមន្ដ្រី ការបរទេស និងពាណិជ្ជកម្មហុងគ្រី ជួយជំរុញ ការនាំអង្ករពីកម្ពុជា ទៅប្រទេសហុងគ្រី

កម្ពុជាស្នើ ឲ្យរដ្ឋមន្ដ្រី ការបរទេស និងពាណិជ្ជកម្មហុងគ្រី ជួយជំរុញ ការនាំអង្ករពីកម្ពុជា ទៅប្រទេសហុងគ្រី