ឃាត់ខ្លួនជនល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ទវៈ ក្មេងស្រីអាយុ ៩ឆ្នាំ

កំពត៖ បុរសជនសង្ស័យ ប៉ុនប៉ងរំលោភលើក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុក សហការ នឹងកម្លាំងមូលដ្ឋាន ចុះឃាត់ខ្លួន ប្រគល់មកឲ្យស្នងការដ្ឋាន នៅម៉ោង ០៦៖៣០នាទី ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា បុរសជនសង្ស័យ ឈ្មោះ ឈឹង សារ៉ាត់ ហៅទី អាយុ ៣៥ឆ្នាំ រស់នៅភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ចំណែកកុមារីរងគ្រោះ អាយុ៩ឆ្នាំ រស់នៅស្រុកបន្ទាយមាស ខេត្តកំពត។

មន្ត្រីរូបនេះ បន្តថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅម៉ោង ០៥៖២០នាទី ល្ងាច ជនសង្ស័យបានល្បួងក្មេងស្រី រងគ្រោះ យកទៅក្នុងព្រៃក្បែរមាត់ព្រែក ស្ថិតក្នុងភូមិរបស់ជនរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ទវៈ ប៉ុន្តែត្រូវបែកការណ៍ ខណៈជនរងគ្រោះរើរួច រត់ចេញមកក្រៅ ហើយបានជួប នឹងឪពុករបស់ខ្លួន។ ក្រោយពីមានពាក្យបណ្តឹង កម្លាំនគរបាល ក៏ចុះចាប់ខ្លួននូវជនសង្ស័យខាងលើ នាំយកមកដើម្បីចាត់ការតាមច្បាប់ ហើយតាមរយៈការធ្វើតេស្តលើទឹកនោម បញ្ជាក់ថា លើខ្លួនជនសង្ស័យមានផ្ទុកនូវសារធាតុញៀន(មេតំហ្វេតាមីន)៕

ឃាត់ខ្លួនជនល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ទវៈ ក្មេងស្រីអាយុ ៩ឆ្នាំ