ក្រុមការងារចម្រុះ CPP-CNRP ចាប់ផ្តើមជួបគ្នាពិភាក្សា លើសេចក្តី ព្រាងច្បាប់សហជីព

ភ្នំពេញ ៖ ដូចការគ្រោងទុក ក្រុមការងារចម្រុះ គណបក្សទាំងពីរ គឺគណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ(CNRP) បានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត នៅម៉ោង២និង៣៥រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ  តាមកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃទី៤មករា ដើម្បីពិភាក្សាទៅលើចំណុ ចសេសសល់មួយចំនួន ក្រោយពីជួប គ្នានោះ ។

កាលពីថ្ងៃទី៤មករា តំណាងបក្សទាំងពីរបានជួបគ្នា ក្នុងនោះបានពិភាក្សាទៅលើសំណើ របស់សហជីព២១ចំណុច ប៉ុន្តែភាគីទាំង២បានពិភាក្សាត្រឹមតែ២ចំណុចប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់សហជីពនេះ មាន១៧ជំពូក និង៩១មាត្រា បានស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នា រវាងសហជីពនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត  ដោយសារសហជីពមិនចង់ឲ្យរដ្ឋសភាអនុម័ត ដោយពួកគេលើកហេតុផលថា ច្បាប់នេះ បានបិទសិទ្ធិសេរីក្នុងការបញ្ចេញមតិ៕

ក្រុមការងារចម្រុះ CPP-CNRP ចាប់ផ្តើមជួបគ្នាពិភាក្សា លើសេចក្តី ព្រាងច្បាប់សហជីព

ក្រុមការងារចម្រុះ CPP-CNRP ចាប់ផ្តើមជួបគ្នាពិភាក្សា លើសេចក្តី ព្រាងច្បាប់សហជីព