កម្មករជាង ៣០០នាក់ នៅកំពង់ស្ពឺ សុំកិច្ចអន្តរាគមន៍ ពីសម្តេចតេជោ និងសម្តេច ស ខេង ឲ្យជួយដោះលែង មន្រ្តីសហជីព៥រូប

កំពង់ស្ពឺ៖ ក្រុមកម្មករ-កម្មការិនី បម្រើការងារ នៅរោងចក្រ អ៊ែជ្យាយស៍ ស្វេតថឺ ជាង៣០០នាក់ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ លើកគ្នាមកសុំកិច្ចអន្តរាគមន៍ ពីស្ថាប័នកំពូលៗដូចជា ខុទ្ធកាល័យសម្តេចតេជោ ទីស្តីការគណៈរដ្ឋមន្រ្តី និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយដោះលែងសហជីព៥នាក់ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺចាប់ឃុំខ្លួន។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រុមសហជីពបាននាំគ្នា ទៅសុំកិច្ចអន្តរាគមន៍ ក្នុងករណីឲ្យមានការដោះលែងមន្រ្តីសហជីព របស់លោកចំនួន៥នាក់ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួន ក្នុងករណីពួកគេដឹកនាំកម្មកររោងចក្រ Agile Sweater ស្ថិតនៅក្រុងច្បាមន ខេត្តកំពង់ស្ពឺធ្វើកូដកម្ម កាលពីថ្ងៃទី១២ មករា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ មករា ពួកកម្មករក៏ បាននាំគ្នាអុជធូបបួងសួង នៅមុខសាលាដំបូងខេត្ត ដើម្បីបន់ស្រន់សុំឲ្យ តុលាការដោះលែងមន្រ្តី សហជីពទាំង ៥រូបផងដែរ៕